Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ

បានផុស

នៅ

អ្នកវិទ្យាសាស្ត្រអង្គការណាសា និយាយថា តំបន់ខ្មៅដែលមានទំហំធំជាងផែនដីប្រហែល៣០ ត្រូវបានគេរកឃើញនៅលើផ្ទៃព្រះអាទិត្យ កាលពីដើមសប្តាហ៍នេះ ហើយគេរំពឹងថា នឹងបង្កឲ្យមានព្យុះព្រះអាទិត្យ ធ្វើឲ្យភពផែនដីក្តៅខ្លាំងនៅចុងសប្តាហ៍នេះ។

(រូបថត៖ អង្គការណាសា)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេសកកម្មសង្កេតថាមពលព្រះអាទិត្យរបស់អង្គការណាសា បានបញ្ចេញរូបថតនៃព្រះអាទិត្យ ដែលបង្ហាញពីតំបន់ងងឹត ឬត្រូវបានគេស្គាល់ថា “ប្រហោង Coronal”។

លោក Alex Young នាយករងផ្នែកវិទ្យាសាស្ត្រ នៅក្របខ័ណ្ឌវិទ្យាសាស្ត្រព្រះអាទិត្យអង្គការណាសា បានប្រាប់សារព័ត៌មាន Insider ថា “ប្រហោងនេះមានទំហំធំជាងផែនដីប្រហែល២០ទៅ៣០ដង”។

(រូបថត៖ អង្គការណាសា)

ណាសា និយាយថា ទោះបីជាត្រូវបានពិពណ៌នាថាជាប្រហោងក៏ដោយ ប៉ុន្តែវាគឺជាតំបន់មួយនៅលើផ្ទៃព្រះអាទិត្យដែលមានសីតុណ្ហភាពក្តៅតិចជាងតំបន់ផ្សេងទៀត។

យោងតាមអង្គការណាសា, ប្រហោង Coronal គឺជាកន្លែងដែលបញ្ចេញខ្យល់ព្រះអាទិត្យ។ ពួកគេរំពឹងថា ខ្យល់ព្រះអាទិត្យទាំងនេះនឹងមានល្បឿនប្រហែល ៥០០ ទៅ ៨០០ គីឡូម៉ែត្រក្នុងមួយវិនាទី។

លើសពីនេះ​ លោក Young បានប្រាប់ Insider ថា “យើងប្រហែលជានឹងចាប់ផ្តើមឃើញឥទ្ធិពលនៃខ្យល់ដែលមានល្បឿនលឿននៅថ្ងៃទី២៤ខែមីនា។ ពេលដែលខ្យល់មានល្បឿនលឿន មកដល់ផែនដី ភាគល្អិតនិងដែនម៉ាញេទិចដែលវាផ្ទុក នឹងធ្វើអន្តរកម្មជាមួយដែនម៉ាញេទិចរបស់ផែនដី ធ្វើឲ្យញ័រឬរោទិ៍ដូចជាកណ្តឹង”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Young បានប្រាប់ Insider ថា យើងមិនគួររំពឹងថានឹងមានការដាច់ភ្លើងឬការរំខានណាមួយក្នុងបណ្តាញទំនាក់ទំនងនោះទេ។ ផ្ទុយទៅវិញ នឹងមានបាតុភូត Aurora Borealis កាន់តែរស់រវើក នៅពេលខ្យល់ព្រះអាទិត្យ មកដល់ភពផែនដីរបស់យើង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Kcen TV

ចុចអាន៖ កុំរំលង​តាមដាន​ព្រឹត្តិការណ៍ «បាតុភូតព្រះអាទិត្យរះចំកណ្តាល​កំពូលប្រាសាទអង្គរវត្ត»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥៥ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម