ព័ត៌មានអន្ដរជាតិ
រុស្ស៊ីព្រមានចំៗ សាកស្រមៃមើល! បើប្រមុខរដ្ឋនុយក្លេអ៊ែរ ត្រូវចាប់ខ្លួន តើមានអ្វីកើតឡើង?
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រសិនបើប្រទេសអាល្លឺម៉ង់ សម្រេចចិត្តអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស្តីពីការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន មែននោះ វាស្មើនឹងការប្រកាសសង្គ្រាមលើប្រទេសរុស្ស៊ី។
មុននេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann លើកឡើងថា ដីកាចាប់ខ្លួនលោកពូទីន នឹងមានសុពលភាពនៅក្នុងប្រទេសអាល្លឺម៉ង់ ក្រោយមានការស្នើសុំពី ICC។ បញ្ជានេះ ក៏ត្រូវបានគាំទ្រដោយអធិការបតី Olaf Scholz ផងដែរ ដែលក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសជប៉ុន លោកបាននិយាយថា “គ្មាននរណាម្នាក់នៅលើច្បាប់នោះទេ”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Medvedev បាននិយាយនៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់រុស្ស៊ី រួមទាំង Sputnik ផងដែរថា “មនុស្សល្ងង់ខ្លះដូចជារដ្ឋមន្ត្រីយុត្តិធម៌អាល្លឺម៉ង់ និយាយថា បើលោកពូទីនទៅ គេនឹងចាប់ខ្លួន។ តើគាត់យល់ពីអត្ថន័យនេះទេ? សាកស្រមៃមើល! ប្រមុខរដ្ឋនុយក្លេអ៊ែរដែលកំពុងកាន់អំណាចបានទៅដល់ទឹកដីអាល្លឺម៉ង់ ហើយត្រូវចាប់ខ្លួន តើនឹងមានអ្វីកើតឡើង? តើនេះជាអ្វី? ការប្រកាសសង្គ្រាមលើសហព័ន្ធរុស្ស៊ីមែនទេ!។ ក្នុងស្ថានភាពបែបនេះ រុស្ស៊ីនឹងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីកណត់គោលដៅលើព្រឹទ្ធសភា ការិយាល័យអធិការបតី និងអ្វីៗផ្សេងទៀតក្នុងប្រទេសអាល្លឺម៉ង់”។

គួរបញ្ជាក់ជាថ្មី នៅថ្ងៃទី១៧ខែមីនា ICC បានចេញដីកាចាប់ខ្លួនលោក ពូទីន និងស្នងការប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិកុមារលោកស្រី Maria Lvova-Belova ដោយលើកឡើងពី ការនិរទេសកុមារដោយខុសច្បាប់ ពីតំបន់កាន់កាប់នៃប្រទេសអ៊ុយក្រែនទៅសហព័ន្ធរុស្ស៊ី។
យ៉ាងណាក្តី វិមានក្រឹមឡាំងនិយាយថា ប្រទេសរុស្ស៊ីមិនមែនជាភាគីរបស់ ICC ទេ ហើយការសម្រេចរបស់តុលាការនេះ គឺទុកជាមោឃៈសម្រាប់ប្រទេសនេះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
សន្តិសុខសង្គម១៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?