ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុនចិន Sinopharm មានសុវត្ថិភាពសម្រាប់ក្រុមមនុស្ស ២ ប្រភេទនេះ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីថ្ងៃសុក្រ ទី ១៥ ខែមករា ថា វ៉ាក់សាំង Sinopharm អភិវឌ្ឍឡើងដោយក្រុមហ៊ុនជីវៈសាស្ត្រជាតិចិន (CNBG) មានសុវត្ថិភាពចំពោះអ្នកដែលមានអាយុចន្លោះពី ៣ ទៅ ១៧ ឆ្នាំ ។
លោក Yang Xiaoming ប្រធាន CNBG បានប្រាប់សារព័ត៌មាន Xinhua ថា “គួរកត់សម្គាល់ថា ចំពោះកុមារអាយុពី ៣ ទៅ ៥ ឆ្នាំដោយសារតែប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅតែមានការអភិវឌ្ឍន៍ពួកគេត្រូវតែមានការត្រួតពិនិត្យ និងតាមដានយ៉ាងយកចិត្តទុកដាក់ក្នុងពេលចាក់វ៉ាក់សាំង” ។

ក្រុមហ៊ុន CNBG មានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចំនួន ២ នៅក្នុងការសាកល្បងព្យាបាលដំណាក់កាលទី ៣ ខណៈដែលវ៉ាក់សាំងទាំងពីរនេះត្រូវបានអនុញ្ញាតិឲ្យប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានផ្តល់ឲ្យក្រុមអាទិភាពដែលមានហានិភ័យខ្ពស់នៃការឆ្លង ។ ចំណែកវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Sinovac Biotech ក៏ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ផងដែរ ។
ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថាវ៉ាក់សាំង CNBG មួយណាដែលលោក Yang សំដៅនៅក្នុងការអត្ថាធិប្បាយរបស់គាត់អំពីការសាកល្បងព្យាបាលលើកុមារ និងក្មេងជំទង់នោះទេ ។

ទន្ទឹមនោះវិទ្យាស្ថានជីវសាស្រ្តនៅទីក្រុងប៉េកាំងរបស់ក្រុមហ៊ុន CNBG បាននិយាយកាលពីចុងខែធ្នូថា វ៉ាក់សាំង CNBG ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាទូទៅមានប្រសិទ្ធិភាព ៧៩.៣ ភាគរយក្នុងការការពារមនុស្សពីការឆ្លងជំងឺនេះ ។
កម្មវិធីចាក់វ៉ាក់សាំងរបស់ប្រទេសចិនដែលបានចាប់ផ្តើមនៅក្នុងខែកក្កដាសម្រាប់ការប្រើប្រាស់ជាបន្ទាន់ត្រូវបានពង្រីកបន្ថែមដើម្បីរួមបញ្ចូលក្រុមអាទិភាពបន្ថែមទៀតនៅក្នុងខែធ្នូ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កងទ័ពអាកាសចិនបញ្ចេញវីដេអូដំបូងនៃការរចនាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ H-20
ចុចអាន ៖ ក្រុមស៊ើបអង្កេតកូវីដរបស់ WHO មកដល់ទីក្រុង អ៊ូហាន ហើយ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ