ព័ត៌មានអន្ដរជាតិ
មហាសន្និបាតនៃសភាទាំងពីររបស់ចិនបង្កើនទំនុកចិត្តដល់សហគមន៍អន្តរជាតិ
កិច្ចប្រជុំលើកទី ១ នៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន នីតិកាលទី ១៤ បានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង។ មហាសន្និបាតលើកនេះបានបង្ហាញដល់សហគមន៍អន្តរជាតិនូវទំនុកចិត្ត និងភាពក្លាហានរបស់ ប្រទេសចិនក្នុងយុគសម័យថ្មី ដែលបានចាប់ផ្ដើមដំណើរថ្មីក្នុងការកសាងប្រទេសខ្លាំង និងការ ស្ដារភាពរុងរឿងរបស់ប្រទេសជាតិឡើងវិញ ដើម្បីបង្ហាញឲ្យពិភពលោកឃើញនូវទស្សនវិស័ យដ៏អស្ចារ្យនៃការរួមគ្នាជាមួយប្រទេសចិនដើម្បីកសាងសន្តិភាព ចែករំលែកការអភិវឌ្ឍន៍ និងឆ្ពោះទៅអនាគតជាមួយគ្នា។

“លើកកម្ពស់សមត្ថភាពអភិវឌ្ឍន៍តាមបែបវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដោយឯករាជ្យនិងម្ចាស់ការ” ទាំងនេះជាសារគន្លឹះមួយចំនួនបានដាក់ចេញពីមហាសន្និបាតនៃសភាទាំងពីររបស់ ប្រទេសចិន ដែលធ្វើឱ្យសហគមន៍អន្តរជាតិអាចអាន និងឃើញនូវសនិទានភាព ភាពធន់ និង ភាពប្រាកដប្រជានៅក្នុងការអភិវឌ្ឍន៍របស់ប្រទេសចិន និងបានបង្កើនទំនុកចិត្តរបស់ប្រទេស នានាជុំវិញពិភពលោកក្នុងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរបស់ប្រទេសចិន។
អ្នកសង្កេតការណ៍នៅក្រៅប្រទេសភាគច្រើនបានយល់ឃើញថា អភិបាលកិច្ចសេដ្ឋកិច្ចដ៏រឹងមាំ និង ប្រកបដោយស្ថិរភាពរបស់ប្រទេសចិន ការកំណត់គោលដៅកំណើនសមហេតុផល និងការ រំពឹងទុកលើការអភិវឌ្ឍន៍បានផ្តល់នូវទំនុកចិត្តដល់សហគមន៍អន្តរជាតិ ព្រមទាំងនាំយកនូវភាពប្រាកដប្រជាដ៏មានតម្លៃដល់សេដ្ឋកិច្ចពិភពលោកដែលពោរពេញទៅដោយភាពមិនច្បាស់លាស់។

ទំនុកចិត្ត និងការប្តេជ្ញាចិត្តដែលផ្ដល់ភាពកក់ក្ដៅដល់ពិភពលោក – ការប្តេជ្ញាចិត្តរបស់ប្រទេស ចិនក្នុងការគ្រប់គ្រងបង្កើនទំនុកចិត្តលើទីផ្សារពិភពលោក។
លោក Patrice Talon ប្រធានាធិបតីនៃប្រទេសបេណាំង បានថ្លែងក្នុងបទសម្ភាសន៍មួយថា “ប្រទេសចិនបានបង្កើតនូវគំរូ និងបានបំផុសគំនិតជាច្រើនដល់ប្រទេសនានា” ការជ្រើស រើសផ្លូវឯករាជ្យភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពរបស់ប្រទេសចិនគឺជាការ បំផុស និងលើកទឹចិត្តដល់ប្រទេសកំពុងអភិវឌ្ឍន៍ទាំងអស់ ហើយ “គំរូរបស់ចិន” បានបញ្ជាក់ឲ្យ ឃើញថា ប្រទេសនីមួយៗសុទ្ធតែអាចសម្រេចការអភិវឌ្ឍន៍តាមរយ:កិច្ចខិតខំប្រឹងប្រែង។ លោកស្រី Anna Marinbog Uy នាយករងនៃវិទ្យាស្ពាន Asian Century. Philippines Strategic Studies Institute នៅប្រទេសហ្វីលីពីន បានវាយតម្លៃថា អភិបាលកិច្ច និងការ អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិនមានតម្លៃជាសាកលយ៉ាងសំខាន់ មិនត្រឹមតែធានានូវការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសុខុមាលភាពនៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនុកចិត្តដល់ទីផ្សារលើពិភពលោកផងដែររួមចំណែកផ្ដល់នូវមេរៀនអភិវឌ្ឍន៍សំខាន់ៗ។
កាសែត Wall Street Journal បានរាយការណ៍ និងវាយតម្លៃថា ក្នុងរយៈពេលបីឆ្នាំកន្លងមក នេះ ក្រោមលក្ខខណ្ឌដ៏លំបាកនិងស្មុគស្មាញ ប្រទេសចិនបានពង្រឹងបទប្បញ្ញត្តិ និងការ គ្រប់គ្រងរបស់ខ្លួនយ៉ាងច្បាស់លាស់ស្របតាមលក្ខណះពិសេសនៃវដ្តសេដ្ឋកិច្ច និងតម្រូវការ ជាក់ស្ដែងរបស់ខ្លួន ដោយបានពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ដោយមិនអនុម័តគោលនយោបាយជំរុញខ្លាំងដែលនឹងមានឥទ្ធិពលលើសេដ្ឋកិច្ចទាំងមូលឬការចំណាយលើសនាពេលអនាគត គោលនយោបាយប្រកបដោយឯករាជ្យភាព និងប្រសិទ្ធភាពត្រូវបាន ពង្រឹងយ៉ាងខ្លាំង។ ភាពស្ងប់ស្ងាត់ និងការប្តេជ្ញាចិត្តដែលបានបង្ហាញតាមរយ:អភិបាលកិច្ច និងសេដ្ឋកិច្ចរបស់ប្រទេសចិនបានធ្វើឱ្យពិភពខាងក្រៅចាប់អារម្មណ៍យ៉ាងខ្លាំង។

សក្តានុពលនៃការអភិវឌ្ឍន៍ដែលតភ្ជាប់ជាមួយពិភពលោក – ភាពធន់នៃការអភិវឌ្ឍន៍របស់ប្រទេសចិនពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការចិន-បរទស។
ស្ថាប័នអន្តរជាតិបានកែសម្រួល និងបង្កើនការរំពឹងទុករបស់ពួកគេចំពោះកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនបន្ទាប់ពីមហាសន្និបាតនៃសភាទាំងពីររបស់ប្រទេសចិនបានបិទបញ្ចប់ ទ្រង់ទ្រាយវិនិយោគបរទេសជាក់ស្តែងដែលបានប្រើប្រាស់ទូទាំងប្រទេសបានឈានដល់កម្រិតខ្ពស់ថ្មីមួយ ហើយសម្ផស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញក្នុងវិស័យផលិតកម្មនៅតែបន្តព ង្រីក។ កាសែត El Mundo របស់ប្រទេសអេស្ប៉ាញបានអត្ថាធិប្បាយថា ប្រទេសចិននឹងក្លាយ ជា ក្បាលរថភ្លើង នៃកំណើនសេដ្ឋកិច្ចពិភពលោកដ៏សំខាន់បំផុតនៅឆ្នាំ២០២៣។ ក្នុងរយះពេល ៥ ឆ្នាំចុងក្រោយនេះ តម្លៃបន្ថែមលើឧស្សាហកម្មផលិតឧបករណ៍ និងបច្ចេកវិទ្យាកម្រិតខ្ពស់ របស់ប្រទេសចិនបានកើនឡើងជាមធ្យម ១០.៦ % និង ៧.៩%ក្នុងមួយឆ្នាំៗ ហើយសេដ្ឋកិច្ចឌីជី ថលបានបន្តវិវឌ្ឍន៍។ ការប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៏ដែលជំរុញការធ្វើនវានុវត្តន៍ មិនត្រឹមតែជំរុញឱ្យមានការផ្លាស់ប្ដូរ និងធ្វើឱ្យប្រសើរឡើងនូវសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ថែមទាំងបានធ្វើ ឱ្យប្រសើរឡើងនូវសហគ្រាសដែលគ្រប់គ្រងដោយបរទេសតាមរយ:ការធ្វើមូលដ្ឋានីយកម្ម។
សេដ្ឋកិច្ចចិនបានបង្ហាញនូវភាពធន់ និងថាមវន្តដែលបង្កើតនូវស្ថានការណ៍ដែលផ្តល់អត្ត ប្រយោជន៍ទៅវិញទៅមកសម្រាប់ក្រុមហ៊ុនចិន និងបរទេសដើម្បីប្រកួតប្រជែង និងឈានទៅ មុខជាមួយគ្នា។ ភាពស្វាហាប់របស់ប្រទេសចិនប្រៀបដូចនឹងទូកប្រណាំងទាំងអស់បានចូល រួមប្រកួត ដោយតភ្ជាប់ទំនាក់ទំនងជាមួយប្រទេសផ្សេងទៀតជុំវិញពិភពលោក បង្កើតបានជា លំហូរសេដ្ឋកិច្ចដ៏ធំ និងកិច្ចសហប្រតិបត្តិការអន្តរជាតិគ្រប់ទិសទី ដោយបញ្ចូលនូវទំនុកចិត្ត និង កម្លាំងជំរុញកាន់តែច្រើនទៅក្នុងសេដ្ឋកិច្ចពិភពលោកដែលកំពុងធ្លាក់ចុះ។

លោកប្រធានរដ្ឋ . ជើងពីរ បានថ្លែងក្នុងពិធីបិទមហាសន្និបាតថា៖ “យើងត្រូវតែខិតខំប្រឹង ប្រែងដើម្បីជំរុញការកសាងសហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ។ការអភិវឌ្ឍន៍របស់ប្រទេសចិនត្រូវផ្តល់អត្ថប្រយោជន៍ដល់ពិភពលោក ហើយការអភិវឌ្ឍន៍របស់ប្រទេសចិនមិនអាចបំបែកចេញពីពិភពលោកបានទេ។
យើងត្រូវតែជំរុញយ៉ាងប្រាកដប្រជានូវការបើកចំហប្រកបដោយកម្រិតខ្ពស់ មិនត្រឹមតែប្រើប្រាស់ទីផ្សារនិងធនធានសកលឱ្យបានល្អដើម្បីការ អភិវឌ្ឍរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងត្រូវជំរុញការអភិវឌ្ឍរួមនៃពិភពលោកផងដែរ។ “ ពិភព លោកនាពេលបច្ចុប្បន្នកំពុងធ្វើសាកលភាវូបនីយកម្ម និងមានការតភ្ជាប់កម្រិតខ្ពស់ កំណើន សេដ្ឋកិច្ចរបស់ប្រទេសចិន និងការអភិវឌ្ឍន៍ពាណិជ្ជកម្មក្រៅប្រទេសគឺជាកត្តាសំខាន់ក្នុងការ រក្សាកម្លាំងក្លៀវក្លារបស់សេដ្ឋកិច្ចពិភពលោក។ លោក Ivan Marambio ប្រធានសមាគមអ្នក នាំចេញរបស់ប្រទេសឈីលីបានបង្ហាញនូវអារម្មណ៍រួមរបស់សហគមន៍អន្តរជាតិ ការជំរុញ ពាណិជ្ជកម្មក្រៅប្រទេស ដោយការរក្សាស្ថិរភាព និងលើកកម្ពស់គុណភាពនៃពាណិជ្ជកម្មនិង ការវិនិយោគបរទេស ដើម្បីលើកកម្ពស់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចឲ្យបើកចំហកាន់ត ធំ។ ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ វិនិយោគិនបរទេសពិតជាបានឃើញនូវភាពស្មោះត្រង់ និង ការគោរពពាក្យសន្យារបស់ប្រទេសចិនក្នុងការបើកចំហ ភាពស្មោះស្ម័គ្រដើម្បីឈ្នះៗជាមួយពិភពលោក នាំមកនូវកាលានុវត្តន៍នៃការធ្វើសមាហរណកម្មទីផ្សារពីរទាំងក្នុងប្រទេសនិងអន្តរ ជាតិ និងធនធានទាំងពីរប្រភេទ។ ការចូលរួមយ៉ាងសកម្មរបស់ប្រទេសចិននៅក្នុងអភិបាលកិច្ច សេដ្ឋកិច្ចពិភពលោក… ដើម្បីនាំមកនូវកម្លាំងអភិវឌ្ឍន៍ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់ត ទូលំទូលាយ។ ស្ថិតក្នុងបរិបទមានការងើបឡើងនូវលទ្ធិការពារនិយមក្នុងតំបន់ ចិនតែងតែគាំ ទ្រពហុភាគីនិយម ជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច អនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋ កិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ចូលរួមក្នុងការចរចាការកំណែទម្រង់របស់អង្គការ WTO ឲ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ ដើម្បីជំរុញសេរីភាវូបនីយកម្ម និងការសម្របសម្រួលផ្នែក ពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការកសាង “ខ្សែក្រវាត់មួយ ផ្លូវមួយ”ប្រកបដោយគុណ ភាពខ្ពស់ បន្តធ្វើការផ្លាស់ប្ដូរស៊ីជម្រៅ និងកិច្ចសហប្រតិបត្តិការលើវិស័យនីមួយៗ។ តាមទស្ស នះរបស់លោក Santiago Bustillo អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Buenos Airesនៅ ប្រទេសអាហ្សង់ទីនបានលើកឡើងថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចរវាងប្រទេសចិន ជាមួយនិងពិភពលោកបានឈានចូលដល់ដំណាក់កាលថ្មី។ “លទ្ធិការពារនិយមបានបង្កើននូវ ភាពមិនច្បាស់លាស់ជាច្រើនដល់សេដ្ឋកិច្ចពិភពលោក ខណៈដែលប្រទេសចិនបានបន្តលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ទៅកាន់ពិភពខាងក្រៅ និងស្វែងរកការបង្កើតទំនាក់ទំនងដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ដោយផ្ដល់ឱកាសឱ្យគ្រប់ប្រទេសទាំងអស់សម្រេចបាននូវការអភិវឌ្ឍន៍របស់ខ្លួន”៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ