Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស

បានផុស

នៅ

អង្គការណាតូ បានថ្កោលទោសនូវវោហាសាស្ត្រដ៏គ្រោះថ្នាក់ និងគ្មានទំនួលខុសត្រូវរបស់រុស្ស៊ី បន្ទាប់ពីលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងប្រទេសបេឡារុស ។

លោក ពូទីន (រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យអង្គការណាតូ លោកស្រី Oana Lungescu និយាយថា សម្ព័ន្ធមិត្តណាតូ នឹងធ្វើសកម្មភាព ចំពោះការប្តេជ្ញាចិត្តជាអន្តរជាតិរបស់ខ្លួន ។

សម្ព័ន្ធមិត្តយោធាមួយនេះ ក៏បានចោទប្រកាន់រុស្ស៊ីដែរថា បានបំពានឥតឈប់ឈរនូវការប្តេជ្ញាចិត្តគ្រប់គ្រងអាវុធរបស់ខ្លួន រួមទាំងការសម្រេចចិត្តរបស់ប្រទេសនេះក្នុងការផ្អាកសន្ធិសញ្ញា  NEW START ដែលជាកិច្ចព្រមព្រៀងចុះហត្ថលេខាក្នុងឆ្នាំ២០១០ ដើម្បីកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិក និងរុស្ស៊ី ហើយផ្តល់អំណាចឲ្យគ្នាក្នុងការត្រួតពិនិត្យអាវុធគ្នាទៅវិញទៅមក ។

អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី (រូបថត៖ AP)

ទោះជាយ៉ាងនេះក្ដី សហរដ្ឋអាមេរិក​​មិន​ជឿ​ថា ​រុស្ស៊ី​កំពុង​រៀបចំ​ប្រើ​អាវុធ​នុយក្លេអ៊ែរ​ឡើយ ខណៈស្របពេលជាមួយគ្នានោះដែរ អ៊ុយក្រែន ក៏បានអំពាវនាវឲ្យមានកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយការគំរាមកំហែងដែលអាចកើតមាន ក្រោយការប្រកាសរបស់លោកពូទីន កាលពីចុងសប្តាហ៍ ដោយអ៊ុយក្រែន​និយាយ​ថា ​ទង្វើ​នេះគឺ​រំលោភ​លើ​កិច្ចព្រមព្រៀង​មិន​រីកសាយភាយអាវុធ​នុយក្លេអ៊ែរ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រុស្ស៊ី និងចិន ចុះកិច្ចព្រមព្រៀងនុយក្លេអ៊ែររយៈពេលវែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម