ព័ត៌មានអន្ដរជាតិ
IMF ចេញការព្រមាន អំពីស្ថិរភាពសេដ្ឋកិច្ចពិភពលោក (មានវីដេអូ)
សេដ្ឋកិច្ចពិភពលោកត្រូវប្រឈមមុខនឹងឆ្នាំដ៏លំបាកមួយ ដោយសារផលប៉ះពាល់ពីវិបត្តិធនាគារនាពេលថ្មីៗនេះ ហើយការបង្កើតប្លុកសេដ្ឋកិច្ចគូប្រជែង ដែលបង្កឡើងដោយជម្លោះអ៊ុយក្រែន បានគំរាមកំហែងដល់ការបំផ្លាញស្ថិរភាពសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការព្រមានរបស់ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva នៅវេទិកាអភិវឌ្ឍន៍ប្រទេសចិន ក្នុងទីក្រុងប៉េកាំងកាលពីចុងសប្តាហ៍។

យោងតាមលោកស្រី Georgieva, ឆ្នាំ២០២៣នេះ នឹងមានបញ្ហាប្រឈម ហើយទំនងជានឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដល់ក្រោម ៣% ដោយសារផលប៉ះពាល់ពីជំងឺរាតត្បាត សង្គ្រាមនៅអ៊ុយក្រែន និងការរឹតបន្តឹងរូបិយវត្ថុលើសកម្មភាពសេដ្ឋកិច្ច។
លោកស្រីលើកឡើងថា “ភាពមិនប្រាកដប្រជា រួមទាំងដោយសារហានិភ័យនៃការបែងចែកភូមិសាស្ត្រសេដ្ឋកិច្ចផងដែរនោះ គឺជាការបែងចែកដ៏គ្រោះថ្នាក់ដែលនឹងធ្វើឲ្យមនុស្សគ្រប់គ្នាកាន់តែក្រីក្រ និងមិនសូវមានសុវត្ថិភាព។ ជាមួយគ្នានេះ កត្តាទាំងប៉ុន្មានខាងលើមានន័យថា ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលមធ្យម ទំនងជានៅតែខ្សោយ”។

លោកស្រី Georgieva ក៏បានកត់សម្គាល់ផងដែរថា បញ្ហានាពេលថ្មីៗនេះនៅក្នុងវិស័យធនាគារ រាប់ចាប់តាំងពីការដួលរលំនៃអ្នកផ្តល់ប្រាក់កម្ចីជាច្រើននៅសហរដ្ឋអាមេរិក រហូតដល់ការក្ស័យធននៃធនាគារធំទីពីររបស់ប្រទេសស្វីសគឺ Credit Suisse បានលាតត្រដាងឲ្យឃើញពីភាពងាយរងគ្រោះនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ដែលតម្រូវឲ្យដោះស្រាយជាចាំបាច់។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Georgieva បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ របស់អ្នកបង្កើតគោលនយោបាយដើម្បីគាំទ្រដល់ប្រព័ន្ធធនាគារពិភពលោកដោយការលើកកម្ពស់ការផ្តល់សាច់ប្រាក់ងាយស្រួលជាប្រាក់ដុល្លារអាមេរិក។ លោកស្រីកត់សម្គាល់ថា ពួកគេបានធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ក្នុងការឆ្លើយតបទៅនឹងហានិភ័យស្ថិរភាពហិរញ្ញវត្ថុ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ IMF ព្រមានថា មួយភាគបី នៃពិភពលោក នឹងជួបវិបត្តិសេដ្ឋកិច្ចក្នុងឆ្នាំនេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ