Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល​ បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ ដោយសាររិះគន់ កំណែទម្រង់ប្រព័ន្ធតុលាការ

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ចេញពីតំណែង​ ពោលគឺមួយថ្ងៃ បន្ទាប់ពីលោក Gallant និយាយប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសនេះ។

រដ្ឋមន្ត្រីការពារជាតិ Yoav Gallant (រូបថត៖ UPI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Gallant សមាជិកជាន់ខ្ពស់នៃគណបក្ស Likud ស្តាំនិយមរបស់លោក Netanyahu បានក្លាយជាមនុស្សដំបូងគេ ដែលត្រូវចាកចេញពីជួររដ្ឋាភិបាល ដោយសារតែប្រឆាំង​នឹង​ផែនការ​ដ៏ចម្រូងចម្រាស​ក្នុង​ការ​រុះរើ​ប្រព័ន្ធ​យុត្តិធម៌។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីបានបណ្តេញលោក Gallant ចេញពីតំណែងហើយ។ ក្រោយ​មកលោក Netanyahu បាន​សរសេរ​លើ Twitter ថា “យើង​ទាំង​អស់​គ្នា​ត្រូវ​តែ​ឈរ​យ៉ាង​រឹង​មាំ​ប្រឆាំង​នឹង​ការ​បដិសេធ”។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu (រូបថត៖ UPI)

ក្រោយការបញ្ចប់តំណែងនេះមិនបានប៉ុន្មានផង ស្រាប់តែបាតុកររាប់ពាន់នាក់​​ បានចេញដើរតាមផ្លូវក្នុងទីក្រុង Tel Aviv ដោយបិទផ្លូវធំមួយ។

ទង្វើរបស់នាយករដ្ឋមន្ត្រី ត្រូវបានគេមើលឃើញជាសញ្ញាថា លោក Netanyahu នឹងបន្តដំណើរទៅមុខជាមួយផែនការរុះរើក្នុងសប្តាហ៍។

ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះក៏ធ្វើឲ្យមេដឹកនាំយោធា និងធុរកិច្ចជាច្រើនខឹងសម្បាផងដែរ និងបង្កើនក្តីព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera, BBC

ចុចអាន៖ លោក Netanyahu ឈ្នះការបោះឆ្នោត ក្លាយជានាយករដ្ឋមន្ត្រី អ៊ីស្រាអែល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម