Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ជួបព្យុះរដូវក្តៅដ៏ខ្លាំងក្លា ដោយសីតុណ្ហភាពកើនលើស ៤០អង្សាសេ (មានវីដេអូ)

បានផុស

នៅ

នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា អ្នកស្រុកនៅភាគខាងលើនៃប្រទេសថៃ គួរតែត្រៀមខ្លួនសម្រាប់លក្ខខណ្ឌអាកាសធាតុដ៏ធ្ងន់ធ្ងរ ដោយសារតែព្យុះរដូវក្តៅនឹងបន្តដល់ថ្ងៃពុធទី២៩ខែមីនា។

(រូបថត៖ LUMA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមនាយកដ្ឋាន, ភាគឦសាន នឹងក្លាយជាតំបន់ដំបូងគេដែលរងការវាយប្រហារដោយខ្យល់បក់ខ្លាំង មុនពេលព្យុះរីករាលដាលទៅកាន់តំបន់ផ្សេងទៀត។

ទន្ទឹមនោះ នាយកដ្ឋាននិយាយថា ប្រជាជននៅផ្នែកខាងលើនៃប្រទេសថៃ គួរតែប្រុងប្រយ័ត្នពេលចេញទៅខាងក្រៅ ជាពិសេសកុំទៅតំបន់មានដើមឈើធំៗ និងផ្ទាំងប៉ាណូដែលគ្មានសុវត្ថិភាព។ នាយកដ្ឋានក៏​បាន​ជំរុញ​ឲ្យ​កសិករ ខិតខំថែទាំ​ដំណាំរបស់ពួកគេ កុំឲ្យខូចខាតផងដែរ​។

(រូបថត៖ Xinhua)

គួរបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងស្រុក Muang នៃខេត្ត Nong Khai និងស្រុក Muang នៃខេត្ត Mukdahan បានឡើងដល់ ៤១.៣អង្សាសេកាលពីថ្ងៃសៅរ៍ទី២៥ខែមីនា។

ស្រុក​ពីរ​ផ្សេង​ទៀត ដែល​មាន​សីតុណ្ហភាព​លើស​​៤០​អង្សា​សេ​គឺ​ស្រុក Muang នៃខេត្ត Petchabun (៤១.២​អង្សាសេ) និង​ស្រុក Chai Badan ​នៃ​ខេត្ត Lopburi (៤០.២​អង្សាសេ)៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម