ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាក់ច្បាស់ៗ ចំពោះព័ត៌មានថា រុស្ស៊ី និងចិន បង្កើតសម្ព័ន្ធភាពយោធាជាមួយគ្នា
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយនៅក្នុងការអត្ថាធិប្បាយ ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី២៦ខែមីនាថា រុស្ស៊ី និងចិន មិនបានបង្កើតសម្ព័ន្ធភាពយោធាទេ ហើយកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសទាំងពីរគឺ “តម្លាភាព”។
លោកពូទីន និយាយថា “យើងមិនបានបង្កើតសម្ព័ន្ធភាពយោធាជាមួយចិនឡើយ។ មែនហើយ យើងមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនៃអន្តរកម្មបច្ចេកទេសយោធា។ យើងមិនលាក់បាំងរឿងនេះទេ។ អ្វីៗមានតម្លាភាព គ្មានអ្វីជាអាថ៌កំបាំងឡើយ”។
គួរបញ្ជាក់ថា លោក ពូទីន និងលោក ស៊ី បានប្រកាសអំពីមិត្តភាព និងប្តេជ្ញាពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធ រួមទាំងក្នុងវិស័យយោធាផងដែរ អំឡុងពេលកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង២ កាលពីថ្ងៃទី ២០-២១ខែមីនា។
ចិន និងរុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូគ្មានដែនកំណត់ នៅដើមឆ្នាំ២០២២ ពោលគឺប៉ុន្មានសប្តាហ៍ មុនពេលលោក ពូទីន បញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់ប្រទេសអ៊ុយក្រែន។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធរិះគន់ការសម្រេចចិត្តរបស់លោកពូទីន ហើយបានសរសើរផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ប៉ុន្តែប្រទេសលោកខាងលិច បានច្រានចោលសំណើនោះ ដោយអះអាងថា វាគ្រាន់តែជាផែនការដើម្បីពន្យារពេលឲ្យលោកពូទីន កសាងកងកម្លាំងឡើងវិញនៅអ៊ុយក្រែន ប៉ុណ្ណោះ។
ហើយនាពេលថ្មីៗ ទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយផងដែរថា ខ្លួនបារម្ភថាទីក្រុងប៉េកាំងអាចបំពាក់អាវុធដល់រុស្ស៊ី ទោះរឿងនេះត្រូវបានចិនបដិសេធម្តងហើយម្តងទៀតក៏ដោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ណាតូ ថ្កោលទោស ក្រោយលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅ បេឡារុស
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន