ព័ត៌មានអន្ដរជាតិ
ភ្ញាក់ផ្អើល ពេលគេឃើញលោក Jack Ma នៅប្រទេស ចិន ជាថ្មី
លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba Group Holding បានវិលត្រលប់ទៅប្រទេសចិនវិញ កាលពីពេលថ្មីៗនេះ បន្ទាប់ពីធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជាងមួយឆ្នាំ។

ពេលវិលត្រលប់មកវិញ គាត់បានទៅមើលសាលាដែលគាត់សាងសង់ក្នុងឆ្នាំ២០១៧ នៅទីក្រុង Hangzhou ដែលជាស្រុកកំណើតរបស់ក្រុមហ៊ុន Alibaba។
នៅថ្ងៃចន្ទទី២៧ខែមីនា លោក Ma បានជួបពិភាក្សាអំពីបញ្ហាអប់រំ និងបច្ចេកវិទ្យា ChatGPT ជាមួយគ្រូបង្រៀន និងសិស្សសាលា Yungu ដែលជាសាលាឯកជនមានចាប់ពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ។

គួរបញ្ជាក់ថា លោក Ma ដែលជាសហគ្រិនល្បីឈ្មោះម្នាក់របស់ប្រទេសចិន បានចាកចេញពីចិនដីគោកនៅចុងឆ្នាំ២០២១ ហើយត្រូវបានគេឃើញក្នុងរូបថតនៅប្រទេសជប៉ុន អូស្ត្រាលី និងថៃ នាប៉ុន្មានខែក្រោយមក។
ធ្លាប់ជាពាណិជ្ជករម្នាក់ដែលរិះគន់ប្រទេសមិនសំចៃមាត់, លោក Ma បែរជាលែងសូវចេញមុខជាសាធារណៈចាប់ពីចុងឆ្នាំ២០២០ បន្ទាប់ពីបានរិះគន់ប្រព័ន្ធបទប្បញ្ញត្តិរបស់ប្រទេសចិន៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ ចិនលេងមួយក្បាច់ Jack Ma ធ្លាក់ច្រើនលេខ លែងឈរទីកំពូល ក្នុងបញ្ជីអ្នកមានបំផុត

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់