Connect with us

ព័ត៌មានអន្ដរជាតិ

សាវតារខ្លះៗ របស់លោក Anwar Ibrahim នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ដែលកំពុងទស្សនកិច្ចនៅ កម្ពុជា

បានផុស

នៅ

នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៣ នេះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា តបតាមការអញ្ជើញរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះមុនក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងអញ្ជើញមកទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តើលោក Anwar មានសាវតារបែបណាខ្លះ?

លោក Anwar Ibrahim កើតនៅឆ្នាំ​ ១៩៤៧ ក្នុងគ្រួសារជាអ្នកនយោបាយម៉ាឡេស៊ី ។ ដោយមានឥទ្ធិពលពីគ្រួសារស្រាប់​ លោកបានចូលប្រឡូកក្នុងឆាកនយោបាយ​នៅចុងទស្សវត្សន៍ ៦០ ដោយដឹកនាំចលនានិស្សិតនៅសកលវិទ្យាល័យម៉ាឡាយ៉ា ។

​ដោយសារការចាប់ផ្តើមសកម្មភាពនយោបាយរបស់លោកកាន់តែប្រសើរ បានធ្វើឲ្យលោក Anwar ក្លាយជារដ្ឋមន្ត្រីក្រសួងយុវជន កីឡា និងវប្បធម៏​នៅឆ្នាំ ១៩៨៣, រដ្ឋមន្ត្រីក្រសួងកសិកម្មឆ្នាំ ១៩៨៤ និងកាន់តំណែងនៅក្រសួងអប់រំ​ ចាប់ពីឆ្នាំ ១៩៨៦ ដល់ឆ្នាំ ១៩៩១ ។ បន្ទាប់ពីមានស្នាដៃជាហូរហែ លោកក៏ឡើងតំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅឆ្នាំ ១៩៩១ ដល់ឆ្នាំ ១៩៩៨ និងបន្តឡើងជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ ១៩៩៣ ដល់ឆ្នាំ ១៩៩៨ ។

ស្នាដៃជាបន្តបន្ទាប់របស់លោក Anwar នោះគឺ នៅពេល​ម៉ាឡេស៊ីជាប់គាំងនៅក្នុងវិបត្តិហិរញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ១៩៩៨, លោកបានដោះស្រាយវិបត្តិមួយនេះប្រកបដោយជោគជ័យ ហើយត្រូវបានទទួលស្គាល់ថាជា “Asian of the Year “ ដោយទស្សនាវដ្ដី Newsweek ។ ប៉ុន្តែទង្វើររបស់លោកមិនទទួលបានការពេញចិត្តពីសំណាក់លោក Mahathir Mohamad និងសម្ព័ន្ធមិត្តឡើយ ដោយលោកត្រូវបានដកចេញពីជួររដ្ឋាភិបាល ក៏ដូចជាបណ្តេញចេញពីបក្ស រួចចាប់ដាក់ពន្ធាគារឆ្នាំ ១៩៩៩ ។

រហូតដល់ឆ្នាំ ២០១២ ទើបលោក Anwar ​ត្រូវបានតុលាការជាន់ខ្ពស់ម៉ាឡេស៊ីលើកលែងទោសឲ្យមានសេរីភាពឡើងវិញ ។ ប៉ុន្តែនៅឆ្នាំ​ ២០១៤ លោកក៏ត្រូវបានចាប់ដាក់ពន្ធាគារម្តងទៀត រហូតដល់ឆ្នាំ ២០១៨ លោកទទួលបានការប្រោសប្រណីដោះលែងចេញពីពន្ធនាគារវិញ ។

​ជាមួយការចំណាយពេលជាង ១០ ឆ្នាំ ក្នុងពន្ធនាគារ និងឆ្លងកាត់ឆាកនយោបាយជាច្រើនក្នុងប្រទេស លោក Anwar បានត្រឡប់ចូលក្នុងសភាវិញ បន្ទាប់ពីឈ្នះការបោះឆ្នោតក្នុងខែកញ្ញា ឆ្នាំ ២០១៨ ហើយទីបំផុតនៅវ័យ ៧៥ ឆ្នាំ​ លោកត្រូវបានជាប់ឆ្នោតសម្រេចក្លាយជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីទី ១០ ជាផ្លូវការនៅក្នុងឆ្នាំ ២០២២ កន្លងទៅនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Anwar Ibrahim

ចុចអាន ៖ IMF ថា សេដ្ឋកិច្ច ចិន នឹងរួមចំណែកមួយភាគបី នៃកំណើនពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ប្រទេសអាស៊ាន៤នាំមុខគេនៃការដោះដូរទំនិញជាមួយកម្ពុជាមានតំលៃជាង១៣ពាន់លានដុល្លារ ​ក្នុងរយៈពេល១១ខែ

ជីវិតកម្សាន្ដ១០ នាទីutes មុន

អបអរបុណ្យណូអែលឆ្នាំនេះ Janie បញ្ចេញឈុតក្នុងមួយទំហឹង មិន​ខ្វល់ឈានចូលវ័យ៤៣ឆ្នាំ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

លោក បៃដិន ថ្កោលទោស​រុស្ស៊ី​ដែល​វាយ​ប្រហារ​អ៊ុយក្រែន​ចំ​ថ្ងៃ​បុណ្យ​ណូអែល

ព័ត៌មានជាតិ៣៤ នាទីutes មុន

ប.ស.ស ៖ ការផ្ដល់សេវាជំងឺរ៉ាំរ៉ៃចំពោះសមាជិក ប.ស.ស ធ្វើឡើងតែក្នុងមូលដ្ឋានសុខាភិបាលសាធារណៈប៉ុណ្ណោះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

តើថ្លៃភាគហ៊ុនធ្លាក់បញ្ជាក់ពីស្ថានភាពក្រុមហ៊ុនមានបញ្ហាមែនឬទេ?

Sokha Hotels

ព័ត៌មានពេញនិយម