Connect with us

ព័ត៌មានអន្ដរជាតិ

ខណៈពេលនេះ ប្រទេស​អ៊ីស្រាអែល កំពុងចលាចល

បានផុស

នៅ

ប្រទេសអ៊ីស្រាអែលកំពុងជួបប្រទះភាពវឹកវរ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានពន្យារពេលចេញសេចក្តីថ្លែងការណ៍សាធារណៈតាមការគ្រោងទុក អំពីផែនការដ៏ចម្រូងចម្រាសក្នុងការ​រុះរើ​ប្រព័ន្ធ​យុត្តិធម៌ ខណៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួនលើកឡើងថា គាត់អាចប្រឈមមុខនឹងការបះបោរពីគណបក្សស្តាំនិយមក្នុងក្រុមចម្រុះរបស់គាត់ ។

លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានក្រុមសហជីពដ៏ធំបំផុតរបស់អ៊ីស្រាអែល បានប្រកាសធ្វើកូដកម្ម ខណៈជើងហោះហើរចេញពីអាកាសយានដ្ឋានសំខាន់របស់ទីក្រុង Tel Aviv ក៏ត្រូវបានផ្អាកផងដែរ ។

ទន្ទឹមនោះ ប៉ូលិសបានប្រើកាណុងបាញ់ទឹក បាញ់ទៅលើក្រុមបាតុករពេលយប់ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់ដើរតាមផ្លូវ ដើម្បីតវ៉ាចំពោះការបណ្តេញរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ចេញពីតំណែង ។

បាតុកម្មនៅអ៊ីស្រាអែល (រូបថត៖ Flash90)

ការបណ្តេញបានកើតឡើង ក្រោយលោក Gallant ​ចេញមុខ​ប្រឆាំង​​ផែនការ​រុះរើ​ប្រព័ន្ធ​យុត្តិធម៌ ដែល​នឹង​នាំឲ្យ​រដ្ឋាភិបាល អាច​គ្រប់គ្រង​ពេញលេញ​លើ​គណៈកម្មាធិការ​ដែល​តែងតាំង​ដោយចៅក្រម ។

ទោះបីជាយ៉ាងណាក៏ដោយ សេតវិមាន​នៅ​អាមេរិក​ ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​ជំរុញ​ឲ្យ​អ៊ីស្រាអែល​ស្វែង​រក​ការ​សម្រុះសម្រួល​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ៊ីស្រាអែល បញ្ចប់តំណែងរដ្ឋមន្ត្រីការពារជាតិ ដោយសាររិះគន់ កំណែទម្រង់ប្រព័ន្ធតុលាការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៨ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានគណៈរដ្ឋមន្ត្រីអនុម័ត

ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋខ្មែរជាប់សែស្រឡាយចិន នាំគ្នាទៅកាត់ឆុងរំដោះគ្រោះចង្រៃ បួងសួងសុំសេចក្ដីសុខ នៅវត្តភ្នំ

សន្តិសុខសង្គម១៣ នាទីutes មុន

សំណុំរឿងឃាតកម្មកូនដើមសម្លាប់ឪពុកចុងនៅស្រុកភ្នំព្រឹក បានបន្តទៅតុលាការកំពូល បន្ទាប់ពីម្ដាយជនជាប់ចោទប្ដឹងសារទុក្ខ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

លោក លៀក លីដា បញ្ជាក់ថា ក្រុមការងារខ្លួន មានបច្ចេកទេសក្នុងការតាមចាប់អ្នកលួចថតចម្លងរឿង

ជីវិតកម្សាន្ដ១៩ នាទីutes មុន

Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម