ព័ត៌មានអន្ដរជាតិ
ទ័ពអ៊ុយក្រែន បញ្ចប់ការបណ្តុះបណ្តាលនៅអង់គ្លេស បានទាំងរថក្រោះវិលទៅមាតុភូមិវិញ ទុកបាញ់រុស្ស៊ី (មានវីដេអូ)
កងទ័ពអ៊ុយក្រែនដែលទទួលការបណ្តុះបណ្តាលដោយចក្រភពអង់គ្លេស ពេលនេះបានវិលត្រលប់ទៅមាតុភូមិវិញហើយជាមួយនឹងរថក្រោះ Challenger 2 ដើម្បីប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់លោក វ្ល៉ាឌីមៀរ ពូទីន។

កងទ័ពទាំងនេះ បានទៅដល់អង់គ្លេស បន្ទាប់ពីសេចក្តីប្រកាសកាលពីខែមករាថា ទីក្រុងឡុងដ៍នឹងបរិច្ចាគរថក្រោះចំនួន ១៤គ្រឿងឲ្យប្រទេសអ៊ុយក្រែន។
ឥឡូវ ពួកគេបានវិលត្រលប់វិញហើយជាមួយនឹងរថក្រោះ ពោលគឺទាន់ពេលវេលាសម្រាប់ការវាយបកតបតរបស់ទីក្រុងកៀវ នានិទាឃរដូវ ។
សម្រាប់ការបណ្តុះបណ្តាលគឺរួមមានវិធីបញ្ជា ការបើកបរ និងរបៀបធ្វើការរួមគ្នាជាក្រុមជាមួយរថក្រោះ Challenger 2 ថែមទាំងការកំណត់គោលដៅសម្រាប់វាយប្រហារផងដែរ។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Ben Wallace និយាយថា “នេះគឺជាកម្លាំងជំរុញ ចំពោះការប្តេជ្ញាចិត្តរបស់ទាហានអ៊ុយក្រែន ដែលបានបញ្ចប់ការហ្វឹកហ្វឺនលើរថក្រោះ Challenger 2 នៅលើដីចក្រភពអង់គ្លេស។ យើងនឹងបន្តធ្វើឲ្យអស់ពីសមត្ថភាពដើម្បីគាំទ្រអ៊ុយក្រែនឲ្យបានយូរតាមដែលពួកគេត្រូវការ”។
គួររម្លឹកថា អ៊ុយក្រែន ក៏បានទទួលរថក្រោះខ្លារខិន២ ឬ Leopard 2 ចំនួន៨គ្រឿងពីប្រទេសន័រវែសរួចហើយដែរ ហើយបន្ថែមពីលើគ្រឿងសឹកដែលបរិច្ចាគ, យានគាំទ្រ គ្រាប់រំសេវ និងគ្រឿងបន្លាស់ក៏ត្រូវបានន័រវែសបញ្ជូនទៅអ៊ុយក្រែនផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង