Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត ធនាគារក្ស័យធនរបស់ អាមេរិក រកបានម្ចាស់ថ្មីហើយ

បានផុស

នៅ

សាជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធអាមេរិក FDIC និយាយថា ធនាគារ First Citizens Bank បានទិញប្រាក់បញ្ញើ និងប្រាក់កម្ចីទាំងអស់របស់ធនាគារ Silicon Valley Bridge (SVB) ដែលប្រកាសក្ស័យធន និងដួលរលំនាពេលថ្មីៗនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ អតីតសាខា​ធនាគារ Silicon Valley Bridge (SVB) ទាំង ១៧ នឹងក្លាយជាផ្នែកនៃធនាគារ First-Citizens Bank ចាប់ពីពេលនេះតទៅ ។ ចំពោះការទិញនេះ FDIC និងធនាគារ First-Citizens Bank នឹងចែករំលែកការខាតបង់ដែលអាចកើតមាន និងសងប្រាក់វិញលើប្រាក់កម្ចីរបស់ធនាគារ Silicon Valley Bank ដែលរំពឹងថា នឹងផ្តល់ភាពងាយស្រួលដល់អតិថិជនកម្ចី ។

ទន្ទឹមនឹងនេះ បន្ទាប់ពីការប្រកាសរបស់ FDIC តម្លៃនៃប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណពិភពលោកសំខាន់ៗ ផ្សេងទៀត ដូចជាប្រាក់អឺរ៉ូ និងប្រាក់យ៉េន បានចាប់ផ្តើមកើនឡើងទិន្នន័យនៃការជួញដូរ ។ កត្តានេះជួយធ្វើឲ្យវិនិយោគគិនជាច្រើន កាត់បន្ថយក្តីព្រួយបារម្ភ​បានខ្លះពីវិបត្តិធនាគារក្ស័យធន ។

គួរបញ្ជាក់ថា និយ័តករអាមេរិក បានរឹបអូសយកធនាគារ Silicon Valley Bridge (SVB) នៅថ្ងៃទី១០ ខែមីនា ដែលបង្ហាញពីក្តីព្រួយបារម្ភមួយដល់ប្រព័ន្ធធនាគារអាមេរិក ។ មិនតែប៉ុណ្ណោះនៅ ២ ថ្ងៃក្រោយមក ធនាគារ Signature Bank ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក ក៏ត្រូវបានរឹបអូសផងដែរ ៕

ប្រែសម្រួលដោយ ៖​ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖ រុស្ស៊ី ព្រមានក្តែងៗថា ខ្លួនមានអាវុធទំនើបដ៏ពិសេស ដែលអាចកម្ទេច អាមេរិក បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៧ នាទីutes មុន

ឥទ្ធិពល Taylor Swift មិនត្រឹមតែទស្សនិកជន តែអាចឲ្យ Dua Lipa ធ្វើត្រាប់តាមគន្លងដើម្បីជោគជ័យ

ព័ត៌មានជាតិ១៣ នាទីutes មុន

ប្រធានសភា៖ កន្លងមកនេះមិនទាន់បានកំណត់ថវិកាសម្រាប់ដោះស្រាយជំងឺមិនឆ្លងនោះឡើយ

ព័ត៌មានជាតិ១៨ នាទីutes មុន

អាជ្ញាធរ ចុះពិនិត្យការតុបតែងរៀបចំខ្លោងទ្វារសម្រាប់ពិធីសង្ក្រាន្ត ខេត្តកណ្ដាល អបអរសាទរបុណ្យចូលឆ្នាំថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

សន្តិសុខសង្គម២៤ នាទីutes មុន

បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម