Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី អ៊ីស្រាអែល ចេញមុខឲ្យរដ្ឋាភិបាលគិតពីប្រយោជន៍រួមរបស់​ប្រជាជន

បានផុស

នៅ

ប្រធានាធិបតីអ៊ីស្រាអែល លោក អ៊ីសាក់ ហឺហ្សុក (Isaac Herzog) បានចេញមកអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ជាបន្ទាន់នូវការអនុម័តកំណែទម្រង់ប្រព័ន្ធតុលាការ ចំពេលមានការតវ៉ានៅក្នុងប្រទេស ។

លោក អ៊ីសាក់ ហឺហ្សុក (Isaac Herzog)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហឺហ្សុក បាននិយាយថា “ខ្ញុំសូមអំពាវនាវដល់នាយករដ្ឋមន្រ្តី ក៏ដូចជាទាំងសមាជិករដ្ឋាភិបាល និងក្រុមចម្រុះ បញ្ឈប់ជាបន្ទាន់នូវកំណែទម្រង់នេះ ហើយងាកមកគិតពីប្រយោជន៍រួមរបស់ប្រជាជនអ៊ីស្រាអែល ដោយសារតែខ្ញុំមិនចង់ឃើញ ស្ថានភាពដ៏លំបាកបែបនេះនោះទេ” ។

កាលពីយប់ថ្ងៃអាទិត្យ ក្រុមបាតុកររាប់ពាន់នាក់បានដើរឆ្លងកាត់ប៉ុស្តិ៍ប៉ូលិសត្រួតពិនិត្យនៅមុខផ្ទះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ក្នុងទីក្រុងហ្ស៊េរុយសាឡិម (Jerusalem) ហើយជាការឆ្លើយតបប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​ប្រឆាំង​នឹងក្រុម​បាតុករ ។

ការតវ៉ាទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យបានចាប់ផ្តើមផ្ទុះឡើង បន្ទាប់ពីលោក ណេតាន់យ៉ាហ៊ូ បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក យ៉ូអាវ កាឡិន (Yoav Gallant) ដោយសារតែប្រឆាំង​នឹង​ផែនការ​ដ៏ចម្រូងចម្រាស​ក្នុង​ការ​រុះរើ​ប្រព័ន្ធ​យុត្តិធម៌ ហើយលោកក៏បានក្លាយជារដ្ឋមន្ត្រីដំបូងគេរបស់អ៊ីស្រាអែល ដែលត្រូវចាកចេញពីជួររដ្ឋាភិ​បាល ។

គួរបញ្ជាក់ថា ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​នឹង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ប្រទេស​អ៊ីស្រាអែលអស់​រយៈពេល ១២ សប្តាហ៍​ជាប់​គ្នាមកហើយ ពោលវាបានកើតឡើងតាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ​៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល ផ្អាកផែនការរុះរើប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៣ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម