ព័ត៌មានអន្ដរជាតិ
ការសិក្សារកឃើញថា ប្រូតេអ៊ីន Tardigrade អាចរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ក្លាសេ
ប្រូតេអ៊ីន Tardigrade ត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្ត្រថាមានសក្តានុពលក្នុងការរក្សាថ្នាំឱ្យស្ថិតស្ថេរដោយមិនចាំបាច់ដាក់ទូរទឹកកក ខណៈឱសថសព្វថ្ងៃមួយចំនួនពឹងផ្អែកលើការរក្សាទុកនៅក្រោមសីតុណ្ហភាពត្រជាក់ជាចាំបាច់ ។

ក្នុងខែមីនានេះ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Wyoming (UW) បានបង្កើតរបកគំហើញថ្មីសម្រាប់សុខភាពមនុស្សដោយប្រើប្រាស់ប្រូតេអ៊ីន Tardigrade មករក្សាទុកគុណភាពថ្នាំក្នុងករណីគ្មានទូទឹកកក ។ ទោះបីជាការអនុវត្តប្រូតេអ៊ីនទាំងនេះនៅមានកម្រិតក៏ដោយ អ្នកស្រាវជ្រាវនៅតែអាចប្រើវាដើម្បីរក្សាគុណភាពថ្នាំសម្រាប់មនុស្សដែលមានជំងឺឈាមមិនងាយកកយ៉ាងមានប្រសិទ្ធិភាព ។

ក្រុមស្រាវជ្រាវបានធ្វើការពិសោធន៍រហូតឈានដល់ការសន្និដ្ឋានឆ្ពោះទៅរកស្ថិរភាពកត្តាប្រូតេអ៊ីននៃការកកឈាមរបស់មនុស្ស VIII ក្នុងស្ថានភាពស្ងួត ដោយការរួមបញ្ចូលប្រូតេអ៊ីន Tardigrade ។ ពួកគេនិយាយថាប្រូតេអ៊ីនដែលបានមកពីសមត្ថភាពនៃ Tardigrade សម្ងួតហើយបង្កកខ្លួនដើម្បីរក្សាគុណភាពហៅថា Anhydrobiosis ។

ទន្ទឹមនេះក្រុមការងារបានទាញយកសារធាតុពីរពីសត្វមីក្រូទស្សន៍គឺ ទ្រីហាឡូស និង CAHS D ដែលជាសារធាតុជួយរក្សាទុកប្រូតេអ៊ីន Tardigrade អំឡុងពេលដំណើរការជីវសាស្ត្រ និងអាចផ្តល់ជាតិទឹកឲ្យរស់ឡើងវិញម្ដងទៀតនៅពេលក្រោយ យោងតាមការពិសោធន៍ CAHS D ជាជម្រើសល្អបំផុត ។

គួរបញ្ជាក់ដែរថា Tardigrade គឺជាសត្វមីក្រូទស្សន៍ដែលអាចរស់នៅក្នុងលក្ខខណ្ឌក្ដៅខ្លាំង ឬត្រជាក់ខ្លាំង និងក្នុងលំហជាដើម។ វាមានចលនាដូចចាហួយ ប៉ុន្តែមើលមិនឃើញដោយភ្នែកទទេឡើយ ព្រោះទំហំរបស់វាតូចជាងចុចនៃខ្មៅដៃទៅទៀត ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ ការសិក្សារកឃើញថា ជាតិផ្អែមសិប្បនិម្មិតអាចបង្កបញ្ហាដល់សុខភាពឈាមនិងបេះដូង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ