ព័ត៌មានអន្ដរជាតិ
ប៉ូលិសក្រុង Nashville បញ្ចេញវីដេអូ ខ្មាន់កាំភ្លើង ចូលបាញ់ប្រហារក្នុងសាលារៀន
ប៉ូលិសក្រុង Nashville បានបញ្ចេញវីដេអូ បង្ហាញពីខណៈពេលដែលខ្មាន់កាំភ្លើង ចូលសាលារៀន មុនបាញ់សម្លាប់មនុស្សចំនួន៦នាក់ ដោយក្នុងនោះមានទាំងកុមារអាយុ៩ឆ្នាំ ៣នាក់ផងដែរ។

ខ្មាន់កាំភ្លើងឈ្មោះ Audrey Elizabeth Hale ត្រូវបានប៉ូលិសបាញ់សម្លាប់ បន្ទាប់ពីប្រឈមមុខដាក់គ្នានៅសាលាគ្រិស្តសាសនិកឯកជន Covenant។
Hale អាយុ២៨ឆ្នាំជាអ្នករស់នៅក្នុងទីក្រុង Nashville ហើយមានប្រដាប់ដោយកាំភ្លើងវែងចំនួន២ដើម និងកាំភ្លើងខ្លីមួយដើម ពេលវាយប្រហារ។

ចំណែកឯ ជនរងគ្រោះទាំង៦នាក់មានឈ្មោះ Evelyn Dieckhaus, Hallie Scruggs, និង William Kinney ដែលសុទ្ធតែមានអាយុ៩ឆ្នាំ ចំណែក Cynthia Peak និង Mike Hill មានអាយុ៦១ឆ្នាំ និងម្នាក់ទៀតឈ្មោះ Katherine Koonce អាយុ៦០ឆ្នាំ ជាគ្រូបង្រៀន។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុឈានទៅដល់ការកើតមានអំពើហិង្សាដោយកាំភ្លើងនេះ មិនត្រូវបានគេដឹងភ្លាមៗនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ខ្មាន់កាំភ្លើងជានារី ចូលបាញ់ប្រហារក្នុងសាលាបឋមសិក្សាអាមេរិក សម្លាប់មនុស្សយ៉ាងរង្គាល

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?