Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ប្រកាសឲ្យរង្វាន់កងទ័ព បើវាយចូលទឹកដីអ៊ុយក្រែនមួយគីឡូម៉ែត្រ បានប្រាក់បន្ថែមជាង ៦០០ដុល្លារ (មានវីដេអូ)

បានផុស

នៅ

ការផ្សាយពាណិជ្ជកម្មរបស់រដ្ឋបានឲ្យដឹងថា ទាហានទើបកែនថ្មីរបស់រុស្ស៊ី នឹងទទួលបានប្រាក់រង្វាន់រាប់រយដុល្លារ តាមទំហំផ្ទៃដីដែលពួកគេដណ្តើមបាននៅក្នុងប្រទេសអ៊ុយក្រែន។

(រូបថត៖ AP)

យោងតាមសារព័ត៌មាន Daily Mail,​ ការផ្សាយពាណិជ្ជកម្មមួយ ដែលបង្ហោះដោយក្រុមប្រឹក្សានៅក្នុងតំបន់ Yaroslavl បានសន្យាថា សម្រាប់អ្នកចុះឈ្មោះថ្មីចូលបម្រើក្នុងកងទ័ពនឹងទទួលបានប្រាក់ Bonus ចំនួន ៣៨១៤ដុល្លារ ហើយក្រុមណាវាយចូលទឹកដីអ៊ុយក្រែន មួយគីឡូម៉ែត្រ នឹងទទួលបានប្រាក់បន្ថែម៦៥២ដុល្លារ។

ការផ្សាយពាណិជ្ជកម្មដែលផ្តល់ការលើកទឹកចិត្តជាសាច់ប្រាក់សម្រាប់កងទ័ពទើបកែនថ្មីនេះ ត្រូវបានបង្ហាញនៅលើគេហទំព័ររដ្ឋាភិបាល និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមនៃបណ្ណាល័យ និងវិទ្យាល័យនានាទូទាំងប្រទេសរុស្ស៊ី។

កាន់តែពិសេស ការផ្សាយពាណិជ្ជកម្មនៅ Yaroslavl ក៏ផ្តល់ប្រាក់ខែចំនួន ២៤៦០ដុល្លារ បូកនឹងប្រាក់បន្ថែម៩៨ដុល្លារក្នុងមួយថ្ងៃផងដែរ សម្រាប់អ្នកណាដែលសកម្ម ក្នុងប្រតិកម្មការវាយលុក។

(រូបថត៖ AP)

គួរបញ្ជាក់ជាថ្មី កាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំមុន លោក ពូទីន បានប្រកាសពីការកែនទ័ពលើកដំបូងរបស់រុស្ស៊ី ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។

រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu និយាយនៅពេលនោះថា កងទ័ពបន្ថែមប្រហែល ៣០ម៉ឺននាក់ត្រូវបានកែន។

យ៉ាងណាក្តី បុរសរាប់ម៉ឺននាក់ ក៏បានភៀសខ្លួនចេញពីប្រទេសរុស្ស៊ីផងដែរ ព្រោះមិនចង់ត្រូវគេរើសទៅប្រយុទ្ធនៅអ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី ព្រមានក្តែងៗថា ខ្លួនមានអាវុធទំនើបដ៏ពិសេស ដែលអាចកម្ទេច អាមេរិក បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោកជំទាវ​ ពេជ ចន្ទមុន្នី៖ ការផ្ដល់សិទ្ធិ អំណាចដល់ស្ត្រី មិនត្រឹមជួយឱ្យស្ត្រីជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យជាតិទាំងមូលរីកចម្រើន

សន្តិសុខសង្គម១០ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ០៥ នាក់ ករណីធាក់ប្លន់ ១៣ ករណី ក្នុងរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

​ភាគបូព៌ា​ប្រទេស​ចិន​រង​ការ​វាយ​ប្រហារ​ដោយ​ព្យុះ​ព្រឹល​ផង និង​កម្ដៅ​ខ្លាំង​ផង​​

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ទីក្រុងហុងកុង​គ្របដណ្តប់​ដោយ​​អ័ព្ទដ៏ក្រាស់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ពលរដ្ឋ​

ព័ត៌មានជាតិ៣៦ នាទីutes មុន

កម្ពុជា​ដាក់​ឲ្យអនុវត្ត​​សន្ទស្សន៍​នវានុវត្តន៍សហគ្រាសកម្ពុជា ដំណើរឆ្ពោះទៅរកការអភិវឌ្ឍជំរុញដោយនវានុវត្តន៍

សន្តិសុខសង្គម២២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

សហគ្រាសចិន
សន្តិសុខសង្គម៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

ក្រសួងធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងធនធានទឹក ប្រកាសឲ្យអាជ្ញាធរដែនដី និងពលរដ្ឋប្រយ័ត្នពីភ្លៀងកក់ខែ

Sokha Hotels

ព័ត៌មានពេញនិយម