Connect with us

ព័ត៌មានអន្ដរជាតិ

តើតារាល្បីៗអាមេរិករូបណាខ្លះនឹងចូលរួមពិធីឡើងកាន់តំណែងរបស់លោក Biden?

បានផុស

នៅ

តារាហូលីវូដជាច្រើនមកពីឧស្សាហកម្មភាពយន្ត និងតន្ត្រីនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden នៅថ្ងៃពុធសប្តាហ៍ក្រោយ ខណៈដែលវាក៏នឹងផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសផងដែរ ។

ម្ចាស់ពានរង្វាន់ Academy Award ចំនួន ២ ដងលោក Tom Hanks នឹងរៀបចំកម្មវិធីពិសេសមួយរយៈពេល ៩០ នាទីដែលមានឈ្មោះថា “Celebrating America” ដែលនឹងត្រូវផ្សាយផ្ទាល់តាមបណ្តាញសំខាន់ៗរបស់អាមេរិកចាប់ពីម៉ោង ៨ និង ៣០ នាទីយប់រហូតដល់ម៉ោង ១០ យប់នៅថ្ងៃទី ២០ ខែមករាហើយក៏នឹងត្រូវផ្សាយផ្ទាល់តាម YouTube, Facebook និង Twitter ផងដែរ ។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយកម្សាន្តអាមេរិក Variety បានឲ្យដឹងថា ម្ចាស់ពានរង្វាន់ Academy Award និងអ្នកឈ្នះពានរង្វាន់ Grammy ចំនួន ១១ ដងគឺនាង Lady Gaga ដែលជាអ្នកគាំទ្រលោក Biden យូរមកហើយនោះនឹងច្រៀងចំរៀងជាតិ ខណៈដែលនាង Jennifer Lopez ក៏នឹងធ្វើការសំដែងផងដែរ ។

ចំណែកម្ចាស់ពានរង្វាន់ Grammy Award ១០ ដង និងជាអ្នកឈ្នះពានរង្វាន់ Emmy ចំនួន ៤ ដងគឺលោក Justin Timberlake នឹងឡើងឆាកសម្ដែងទេពកោសល្យលេងតន្រ្តីជាមួយនឹងតារាតន្ត្រីដទៃទៀតដូចជាលោក Jon Bon Jovi លោក Ant Clemons និងនាង Demi Lovato ជាដើម ។

លើសពីនេះទៅទៀតអ្នកចំរៀង Bruce Springsteen ក្រុម Foo Fighters និងលោក John Legend នឹងសម្ដែងតន្រ្តីពីចម្ងាយ ចំណែកឯតារាសម្តែងនាង Eva Longoria និង Kerry Washington ក៏ចូលរួមក្នុងព្រឹត្តិការណ៍នេះផងដែរ ។

លោក Tony Allen នាយកប្រតិបត្តិនៃគណៈកម្មាធិការពិធីឡើងកាន់តំណែងប្រធានាធិបតីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រនេះថា “ពិធីឡើងកាន់តំណែងនេះនឹងបង្ហាញពីឱកាសពិសេសមួយនៃការងើបឡើងវិញ និងស្មារតីរួបរួមរបស់សហរដ្ឋអាមេរិក” ។

គួរបញ្ជាក់ថា កម្មវិធីនេះក៏រួមបញ្ចូលទាំងការថ្លែងសុន្ទរកថារបស់លោក Biden និងអនុប្រធានាធិបតីលោកស្រី Kamala Harris មុនពេលពួកគេស្បថចូលកាន់តំណែង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ប្រធានសភាអាមេរិកព្រមានសមាជិកណាដែលសមគំនិតក្នុងកុបកម្មវិមានកាពីតូលប្រឈមនឹងការកាត់ទោស

ចុចអាន ៖ ត្រាំ ប្រាប់ពេលវេលាចាកចេញពីសេតវិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ជំងឺពិសធ្យូងត្រូវ​សង្ស័យ​ផ្ទុះ​ការ​ឆ្លង​ក្នុងខេត្ត Nong Bua Lamphu ប្រទេសថៃ

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋបាលខេត្តសៀមរាប ស្នើដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល បន្តគំាទ្រ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

សរុ​បការ​ខូចខាតពី​គ្រោះ​រញ្ជួយដីនៅមីយ៉ាន់ម៉ាមានជាង​​១.៨ ពាន់​លានដុល្លារ

នយោបាយ២៣ នាទីutes មុន

ព្រឹទ្ធសភាសិក្សាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដើម្បីឱ្យសមាជិករបស់ខ្លួនកាន់តែសកម្មជាមួយអង្គបោះឆ្នោត

ព័ត៌មានជាតិ៣៣ នាទីutes មុន

ផ្លូវថ្មើរជើង (Walk Street) សប្តាហ៍នេះ នឹងមានការសម្តែងល្ខោនខោល និងល្ខោនបាសាក់

Sokha Hotels

ព័ត៌មានពេញនិយម