Connect with us

ព័ត៌មានអន្ដរជាតិ

ត្រៀមខ្លួន! ព្យុះព្រះអាទិត្យមួយទៀត កំពុងបោះពួយសំដៅមកផែនដី (មានវីដេអូ)

បានផុស

នៅ

តំបន់យក្សដែលមានទំហំធំជាងផែនដី២០ដង បានហែកច្រៀកព្រះអាទិត្យ ដោយនេះជាតំបន់ទី២ហើយ ដែលលេចឡើងក្នុងរយៈពេលត្រឹមមួយសប្តាហ៍។

(រូបថត៖ Spaceweather.com)

តំបន់នោះ ឬត្រូវបានគេហៅថា “ប្រហោង Coronal” កំពុងបញ្ចេញខ្យល់ព្យុះកម្តៅ មានល្បឿន ២ ៨៩៦ ៨១៩ គីឡូម៉ែត្រក្នុងមួយម៉ោង បោះពួយសំដៅមកភពផែនដីរបស់យើង ដែលនឹងវាយប្រហារចាប់ពីថ្ងៃសុក្រចុងសប្តាហ៍នេះ។

ស្របពេលជាមួយគ្នានោះ​ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ជាទីបំផុត ដើម្បីពិនិត្យមើលថាតើខ្យល់ព្យុះនេះ នឹងជះឥទ្ធិពលលើដែនម៉ាញេទិចរបស់ផែនដី ផ្កាយរណប និងបច្ចេកវិទ្យាដែរឬក៏អត់។

(រូបថត៖ Spaceweather.com)

តំបន់ទីមួយដែលត្រូវបានគេប្រទះឃើញនៅថ្ងៃទី២៣ខែមីនា គឺមានទំហំធំជាងផែនដី៣០ដង។ តំបន់នោះ បានបញ្ចេញខ្យល់ព្យុះព្រះអាទិត្យ ដែលបង្កអោយមានបាតុភូមិ Aurora ដ៏គួរឲ្យភ្ញាក់ផ្អើលនៅភាគខាងត្បូងនៃរដ្ឋ Arizona។

តំបន់ទាំងពីរនេះ ត្រូវបានចាប់ជាប់រូបភាពដោយបេសកកម្មសង្កេតថាមវន្តព្រះអាទិត្យ របស់អង្គការណាសា។ ថ្វីបើពីដំបូង ​រូបភាព​អាច​មើល​ទៅ​គួរ​ឲ្យ​​ខ្លាចក៏ពិតមែន ប៉ុន្តែវា​មិន​បាន​បង្ហាញសញ្ញា​ថា ភពផែនដីរបស់​យើង​ស្ថិត​ក្នុង​គ្រោះថ្នាក់​នោះ​ទេ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ព្យុះព្រះអាទិត្យនឹងវាយប្រហារភពផែនដី ចាប់ពីស្អែកទៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៩ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៩ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៩ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម