ព័ត៌មានអន្ដរជាតិ
មិនឲ្យចាញ់ អ៊ុយក្រែន, រថក្រោះថ្មីសន្លាងរាប់រយគ្រឿងទៅដល់ដៃទ័ព រុស្ស៊ី សម្រាប់ប្រយុទ្ធនៅតំបន់សឹក
ប្រភពមួយបានប្រាប់សារព័ត៌មាន Sputnik នៅថ្ងៃពុធនេះថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីបានទទួលរថក្រោះដែលទើបផលិតថ្មីៗជាច្រើនរយគ្រឿង ដែលភាគច្រើនជារថក្រោះធុន T-90M Proryv និងរថក្រោះ T-72B3M សម្រាប់ប្រើប្រាស់ក្នុងតំបន់ប្រតិបត្តិការសឹកនៅប្រទេសអ៊ុយក្រែន ។

ប្រភពបាននិយាយទៀតថា “រថក្រោះដែលទើបតែបញ្ជូនទៅឲ្យកងកម្លាំងប្រដាប់អាវុធរុស្ស៊ីទាំងនេះ មានលក្ខណៈបច្ចេកទេស និងយុទ្ធសាស្ត្រ ក៏ដូចជាទាំងប្រព័ន្ធគ្រប់គ្រងភ្លើង និងការចល័ត ស្ទើរតែលើសកម្រិតនៃរថក្រោះទំនើបបំផុតរបស់បរទេសទៅទៀត” ។
ជាមួយគ្នានេះ ទាំងរថក្រោះ T-90M និងរថក្រោះ T-72B3M មានសមត្ថភាពអស្ចារ្យ និងខ្លាំងលើសរថក្រោះប្រយុទ្ធដែលកងទ័ពអ៊ុយក្រែនកំពុងមាន ឬនឹងទទួលបានក្នុងពេលដ៏ខ្លីខាងមុខនេះពីប្រទេសណាតូផងដែរ ។ លើសពីនេះទៅទៀត រថក្រោះ T-90M និង T-72B3M ត្រូវបានបំពាក់ដោយឧបករណ៍ការពារ ក៏ដូចជាប្រឆាំងនឹងអាវុធប្រឆាំងរថក្រោះទំនើបៗ ស្ទើរតែគ្រប់ជ្រុងទាំងអស់ ។

គួរបញ្ជាក់ថា ប្រទេសលោកខាងលិចបាននឹងកំពុងផ្គត់ផ្គង់នូវប្រព័ន្ធសព្វាវុធជាច្រើនប្រភេទ រួមទាំងកាំជ្រួចការពារដែនអាកាស ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតជាច្រើន រថក្រោះ កាំភ្លើងធំ និងកាំភ្លើងបាញ់យន្តហោះទៅឲ្យអ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបើកការវាយលុកលើអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ទីក្រុងមូស្គូបានព្រមានម្តងហើយម្តងទៀតថា ការប្រគល់អាវុធណាមួយឲ្យអ៊ុយក្រែន គឺមិនរួមចំណែកដល់ដំណោះស្រាយដោយសន្តិវិធីនោះទេ ហើយថែមទាំងធ្វើឲ្យជម្លោះកាន់តែរីកធំឡើងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ហេតុអ្វីបានជាលោក ពូទីន សម្រេចចិត្តដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅ បេឡារុស?

-
សន្តិសុខសង្គម២១ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម៤ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ