ព័ត៌មានអន្ដរជាតិ
ទីបំផុត រដ្ឋាភិបាល និងបក្សប្រឆាំង អ៊ីស្រាអែល អង្គុយតុចរចារកដំណោះស្រាយរឿងរុះរើប្រព័ន្ធតុលាការ
រដ្ឋាភិបាលស្តាំនិយម និងគណបក្សប្រឆាំងរបស់អ៊ីស្រាអែល បានចាប់ផ្ដើមអង្គុយប្រជុំទល់មុខគ្នាជាលើកដំបូង អំពីកំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាស ដែលកំពុងបង្កឲ្យមានបាតុកកម្ម និងភាពចលាចលទ្រង់ទ្រាយធំក្នុងប្រទេស ។

ការចរចាដែលរៀបចំឡើងនៅឯគេហដ្ឋានរបស់លោកប្រធានាធិបតី Isaac Herzog ក្នុងទីក្រុងហ្ស៊េរុយសាឡិមកាលពីល្ងាចថ្ងៃអង្គារ បានកើតឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃចន្ទបានយល់ព្រមផ្អាកច្បាប់រុះរើប្រព័ន្ធយុត្តិធម៌ដែលដាក់ចេញកាលពីខែមករា ដោយរដ្ឋមន្ត្រីយុត្តិធម៌ Yariv Levin ដើម្បីផ្តល់ឱកាសឲ្យមានការសន្ទនា ក៏ដូចជារកដំណោះស្រាយបញ្ឈប់រលកបាតុកម្មជាដើម ។
ទន្ទឹមនោះ សេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីដែលបានចេញផ្សាយ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៩០ នាទីបាននិយាយថា ការពិភាក្សាត្រូវបានធ្វើឡើងនៅក្នុង “បរិយាកាសវិជ្ជមាន” ហើយបានឯកភាពនឹងមានកិច្ចប្រជុំបន្ថែមទៀតនៅពេលក្រោយផងដែរ ។

ការតវ៉ាទ្រង់ទ្រាយធំបានចាប់ផ្តើមផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោក Netanyahu បានបណ្តេញរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant ដោយសារតែប្រឆាំងនឹងផែនការដ៏ចម្រូងចម្រាសក្នុងការរុះរើប្រព័ន្ធយុត្តិធម៌ ហើយលោកក៏បានក្លាយជារដ្ឋមន្ត្រីដំបូងគេរបស់អ៊ីស្រាអែល ដែលត្រូវចាកចេញពីជួររដ្ឋាភិបាល ។
គួរបញ្ជាក់ថា ការតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងកំណែទម្រង់ប្រព័ន្ធតុលាការរបស់ប្រទេសអ៊ីស្រាអែល ត្រូវបានធ្វើឡើងអស់រយៈពេល ១២ សប្តាហ៍ជាប់គ្នាមកហើយ ពោលវាបានកើតឡើងតាំងពីដើមឆ្នាំ ២០២៣ មកម្ល៉េះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Times of Israel

-
សន្តិសុខសង្គម៤ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ