Connect with us

ព័ត៌មានអន្ដរជាតិ

បើកទ្វារក្រាក ឃើញប្រពន្ធដេកស្រាតនិយាយទូរស័ព្ទជាមួយប្រុសផ្សេង បុរសថៃខឹងចិត្ត ស្ទុះយកកាំបិតកាប់ដាច់.ក 

បានផុស

នៅ

កាលពីថ្ងៃអង្គារទី២៨ខែមីនា បុរស​ជនជាតិ​ថៃ​ម្នាក់ ​បាន​យកកាំបិតកាប់សម្លាប់​ប្រពន្ធ នៅ​ខេត្ត Krabi ភាគ​ខាងត្បូង​ប្រទេស​ថៃ​។ គាត់​​និយាយ​ថា គាត់​បានកាប់ដាច់ ក ប្រពន្ធ​ដោយសារ​កំហឹង​ព្រោះ​នាង ​ដេកស្រាត ហើយ​និយាយទូរស័ព្ទ​ជាមួយប្រុសផ្សេង។

(រូបថត៖ Thaiger)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីរត់គេចខ្លួន ប៉ូលិសក៏​បាន​តាម​ដាន​និង​ចាប់​ខ្លួន​លោក Prachuap Nuanchan អាយុ ៥០ ឆ្នាំ នៅ​កសិដ្ឋាន​ចិញ្ចឹម​បង្កង​ក្នុង​ឃុំ Pak Trae ស្រុក Ranot នៃខេត្ត Songkhla។

ជនដៃដល់បាន​សារភាព​ថា ​ខ្លួនពិតជា​បាន​សម្លាប់​ប្រពន្ធ​អាយុ៥៨ឆ្នាំ ឈ្មោះ Rattanakul ឬ “Khlad” នៅ​ផ្ទះ​របស់​ពួកគេ​ក្នុង​ឃុំ Phela ស្រុក Khlong Tom នៃខេត្ត Krabi ពិតមែន។

លោក Prachuap បានប្រាប់ប៉ូលិសថា គាត់និងប្រពន្ធបានរស់នៅជាមួយគ្នាអស់រយៈពេលជាង២០ឆ្នាំមកហើយ ហើយចុះសម្រុងគ្នាល្អណាស់ តែក៏មានពេលខ្លះឈ្លោះប្រកែកគ្នាបន្តិចបន្តួចដែរ។

តែនៅថ្ងៃកើតហេតុ ពេលគាត់វិលមកពីធ្វើការវិញ គាត់ក៏បើកទ្វារផ្ទះ ឃើញប្រពន្ធដេកស្រាតនិយាយទូរស័ព្ទជាមួយប្រុសផ្សេង ក៏ខឹងចិត្តស្ទុះទៅយកកាំបិតមកកាប់តែម្តង។

ទោះបីជាយ៉ាងណាក៏ដោយ លោក Prachuap អះអាងថា ប្រពន្ធរបស់គាត់បាននិយាយអាក្រក់ពីឪពុកម្តាយរបស់គាត់ ហើយគំរាមកាប់គាត់មុន។

នៅទីបំផុត ប៉ូលិសបានចាប់ខ្លួន Prachuap នៅប៉ុស្តិ៍នគរបាលស្រុក Khlong Thom និងចោទប្រកាន់គាត់ពីបទមនុស្សឃាត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ចាប់ខ្លួនជនដៃដល់ដែលកាប់កម្មកររោងចក្រកាល​ពីសប្ដាហ៍មុន ខណៈជនដៃដល់ឆ្លើយថា មក​ពីប្រចណ្ឌ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២២ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៤ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម២ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

Sokha Hotels

ព័ត៌មានពេញនិយម