Connect with us

ព័ត៌មានអន្ដរជាតិ

ប្ដីប្រពន្ធមួយគូនៅ ម៉ាឡេស៊ី ពុលត្រីកំពត បន្ទាប់ពីទទួលទានលើកដំបូង

បានផុស

នៅ

លោកយាយវ័យ ៨៣ ឆ្នាំម្នាក់នៅទីក្រុង Kluang រដ្ឋ JOHOR BAHRU នៃប្រទេសម៉ាឡេស៊ី បានស្លាប់ភ្លាមៗដោយសារពុលត្រីកំពត ខណៈប្ដីរបស់គាត់កំពុងសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃអង្គារ ទី២៨ ខែមីនា ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama លោក Ling Tian Soon បានរាយការណ៍ថា ប្តីប្រពន្ធមួយគូទិញត្រីកំពតតាមហ្វេសប៊ុកដើម្បីសាកទទួលទានលើកដំបូង​ ស្រាប់តែពុលទាំងពីរនាក់ដល់ថ្នាក់ស្លាប់ស្ត្រីជាភរិយា និងប្ដីចូលបន្ទប់សង្គ្រោះបន្ទាន់ ។

លោក Ling បញ្ជាក់ទៀតថា ប្ដីប្រពន្ធមួយគូនេះហូបត្រីអស់ប្រហែលម៉ោង ៣ រសៀលនៅថ្ងៃសៅរ៍ ក្រោយមកគាត់ចាប់ផ្ដើមបញ្ចេញអាការពុលដូចជា ញ័រខ្លួន និងដង្ហើមខ្លីៗជាដើម ។

ជនរងគ្រោះត្រូវកូនៗបញ្ជូនទៅមន្ទីរពេទ្យនៃទីក្រុង Kluang មិនយូរប៉ុន្មានលោកយាយក៏លាចាកលោកនាវេលាម៉ោង ៧ យប់ក្នុងថ្ងៃដដែលនោះទៅ។  ជាមួយគ្នានេះដែរក្នុងចំណោមត្រី ១៥ គីឡូដែលអតិថិជន ៤ នាក់ទិញ មានតែលោកតាលោកយាយប៉ុណ្ណោះបានបរិភោគ ក្រៅពីនេះគេមិនទាន់ទទួលទាននៅឡើយទេទើបគ្មានបញ្ហា ។

យោងទៅតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA), ត្រីកំពតមានផ្ទុកសារធាតុពុល Tetrodotoxin  និង Saxitoxin ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ហើយសូម្បីការបង្កក ឬចម្អិនក៏មិនអាចបន្សាបជាតិពុលរបស់ត្រីនេះបានដែរ៕

ប្រភព​ ៖ CNA

ចុចអាន ៖ ពុល​ចំណី​អាហារ ​ហាម​ធ្វើ​រឿង​នេះដាច់​ខាត អាច​ប៉ះពាល់​ពោះ​វៀន​កាន់​តែ​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក សាយ សំអាល់
ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៩ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

ព្រឹលធ្លាក់ខ្លាំងមិនធ្លាប់មាន វាយប្រហារភាគខាងជើង ប្រទេសជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម