Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្ត រកឃើញ Black Hole មានម៉ាសធំជាងព្រះអាទិត្យ ៣០ពាន់លានដង (មានវីដេអូ)

បានផុស

នៅ

ក្រុមតារាវិទូបានប្រើបច្ចេកទេសថ្មី រកឃើញប្រហោងខ្មៅ (Black Hole) ដ៏ធំបំផុតមួយរបស់ចក្រវាល។

(រូបថត៖ Gearrice)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត James Nightingale នៅសាកលវិទ្យាល័យ Durham នៃប្រទេសអង់គ្លេស ដែលដឹកនាំការសិក្សានេះនិយាយថា Black Hole នេះមានម៉ាសធំជាងព្រះអាទិត្យ ៣០ ពាន់លានដង ហើយប្រហោងខ្មៅនេះ ធំជាងកាឡាក់ស៊ីភាគច្រើននៅក្នុងសកលលោកទៅទៀត ។

លោកនិយាយថា “ប្រសិនបើអ្នកងើយមើលមេឃពេលយប់ ហើយរាប់ផ្កាយ និងភពទាំងអស់ដែលអ្នកអាចមើលឃើញ ហើយដាក់វានៅក្នុងចំណុចតែមួយ វានឹងស្មើត្រឹមតែមួយភាគរយប៉ុណ្ណោះនៃទំហំរបស់ប្រហោងខ្មៅនេះ”។

(រូបថត៖ សាកលវិទ្យាល័យ Durham)

គួរបញ្ជាក់ថា ការ​រក​ឃើញ​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី Monthly Notices of Royal Astronomical Society ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ត្រៀមខ្លួន! ព្យុះព្រះអាទិត្យ កំពុងបោះពួយសំដៅមកផែនដី វាយប្រហារមនុស្សលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម