Connect with us

ព័ត៌មានអន្ដរជាតិ

ដឹងទេ ពេលប្រទេសមានសង្គ្រាមអ៊ីចឹង តើមួយខែៗ អ៊ុយក្រែន ចំណាយដល់យោធា អស់ប៉ុន្មានទៅ? (មានវីដេអូ)

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Sergey Marchenko បានបង្ហាញឲ្យដឹងថា ប្រទេសអ៊ុយក្រែនកំពុងចំណាយប្រាក់ចំនួន ៣.៥ ពាន់លានដុល្លារក្នុងមួយខែ សម្រាប់វិស័យយោធារបស់ខ្លួន ។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនលោក Sergey Marchenko (រូបថត៖ Odessa-Journal)

នៅក្នុងកិច្ចប្រជុំជាមួយសមាគមធុរកិច្ចអឺរ៉ុប (EBA) កាលពីថ្ងៃពុធ លោក Marchenko ក៏បានបង្ហាញផងដែរថា កញ្ចប់ថវិការបស់អ៊ុយក្រែន ទទួលបានចំណូលជិត ២.២ ពាន់លានដុល្លារក្នុងមួយខែ ។

កាលពីសប្តាហ៍មុន សភាអ៊ុយក្រែន បានអនុម័តច្បាប់ស្តីពីការបង្កើនការចំណាយថវិកា លើវិស័យការពារជាតិក្នុងទំហំទឹកប្រាក់ជាង ១៤.៦ ពាន់លានដុល្លារ ។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmygal ធ្លាប់បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រី បានស្នើឲ្យបែងចែកមូលនិធិបន្ថែមសម្រាប់ការទូទាត់ដល់យោធា ក៏ដូចជាការទិញសម្ភារយោធា និងឧបករណ៍ពិសេសៗផងដែរ។

យោងតាមលោក Shmygal, ប្រាក់នេះនឹងត្រូវបានបែងចែកតាមរយៈការគាំទ្រពីដៃគូលោកខាងលិច។ ថ្វីបើអ៊ុយក្រែនបានអនុម័តសេចក្តីព្រាងថវិកាឆ្នាំ ២០២៣ កាលពីខែវិច្ឆិកាឆ្នាំមុនក៏ដោយ ប៉ុន្តែសភាបានត្រៀមទុកប្រាក់ជាង ៣១ ពាន់លានដុល្លារមួយឡែក សម្រាប់កងកម្លាំងប្រដាប់អាវុធ និងសន្តិសុខជាតិ ពោលគឺស្មើនឹង ៤៣ ភាគរយនៃការចំណាយទាំងអស់ ឬ ១៨.២ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ។

ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេឡេនស្គី (រូបថត៖ Reuters)

យ៉ាងណាក្តី ឱនភាពថវិការបស់អ៊ុយក្រែននៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានចំនួន ៣៨ ពាន់លានដុល្លារ ។

គួរបញ្ជាក់ថា កាលពីខែមុន សហរដ្ឋអាមេរិកបានប្រកាសផ្តល់ជំនួយបន្ថែមក្នុងទំហំទឹកប្រាក់ ១២ ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ រួមទាំងកញ្ចប់សព្វាវុធចំនួន ២ ពាន់លានដុល្លារ និង ១០ ពាន់លានដុល្លារបន្ថែមទៀតសម្រាប់ផ្គត់ផ្គង់ការចំណាយលើវិស័យថាមពល និងថវិការបស់រដ្ឋាភិបាលអ៊ុយក្រែនផងដែរ ។

យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានឲ្យដឹងថា ចាប់តាំងពីឆ្នាំមុនមក ទីក្រុងវ៉ាស៊ីនតោនបានផ្តល់ជំនួយជិត ៥០ ពាន់លានដុល្លារ ដែលភាគច្រើនគឺសម្រាប់អាវុធ។

ទន្ទឹមនឹងនេះដែរ កាលពីខែកុម្ភៈ សហភាពអឺរ៉ុប បានអនុម័តជំនួយយោធាក្នុងទំហំទឹកប្រាក់ ៥៩០ លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដែលនាំឲ្យការគាំទ្រសរុបរបស់ខ្លួនសម្រាប់កងកម្លាំងទីក្រុងកៀវកើនដល់ ៣.៨ ពាន់លានដុល្លារ ។

ដូចនេះ ចាប់តាំងពីផ្ទុះសង្រ្គាមមក សហភាពអឺរ៉ុប និងរដ្ឋជាសមាជិក បានផ្តល់ជំនួយផ្ទាល់ចំនួន ៥៤ ពាន់លានដុល្លារហើយ ដល់អ៊ុយក្រែន៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី ដាក់លក្ខខណ្ឌ ១០ចំណុច បើអ៊ុយក្រែន ធ្វើបាន នោះនឹងមានសន្តិភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខាត់ សុឃីម
ជីវិតកម្សាន្ដ២៩ វិនាទី មុន

អ្នកនាង ខាត់ សុឃីម ផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍តន្ត្រីបុរាណ «Solo កន្ទ្រឹម» ខណៈកំពុងប្រកាសរកអ្នកឧបត្ថម្ភ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ក្រៅ​ពី​ថែម​កម្ចី​ជិត​៣ពាន់​លាន​ដុល្លារ អង់គ្លេស​ប្រកាស​ផ្ដល់​មីស៊ីល ៥ ០០០​គ្រាប់​ឲ្យ​អ៊ុយក្រែន

ព័ត៌មានជាតិ៨ នាទីutes មុន

ស្ថានទូតខ្មែរនៅជប៉ុនឱ្យពលរដ្ឋនៅតំបន់ OFUNATO ប្រយ័ត្នគ្រោះថ្នាក់ដោយភ្លើងឆេះព្រៃក្នុងតំបន់នោះ

សហគ្រាសចិន
សន្តិសុខសង្គម១០ នាទីutes មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

នយោបាយ១១ នាទីutes មុន

សម្ដេចធិបតី៖ យើងមិនអាចរស់នៅក្នុងស្រមោលនៃអតីតកាលជារៀងរហូតនោះទេ

Sokha Hotels

ព័ត៌មានពេញនិយម