ព័ត៌មានអន្ដរជាតិ
អ្នកជំនាញប្រាប់លក្ខខណ្ឌមួយ ដែលលោក ពូទីន នឹងបាញ់នុយក្លេអ៊ែរ (មានវីដេអូ)
ស្ថាប័នឈានមុខមួយបានព្រមានថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន ប្រសិនបើគាត់មានអារម្មណ៍ថា បរាជ័យជិតមកដល់។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីក្រុងមូស្គូបានជំរុញឲ្យមានក្តីព្រួយបារម្ភជាថ្មី ជុំវិញឆន្ទៈរបស់ខ្លួនក្នុងការដាក់ពង្រាយអាវុធដ៏សាហាវ ដោយកាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរទៅកាន់ប្រទេសបេឡារុស ពោលគឺមុនពេលចាប់ផ្តើមធ្វើសមយុទ្ធជាមួយនឹងប្រព័ន្ធមីស៊ីលផ្លោងអន្តរទ្វីប Yars។
នៅក្នុងឯកសារស្រាវជ្រាវរបស់ស្ថាប័នគោលនយោបាយការបរទេសឈានមុខចក្រភពអង់គ្លេស Chatham House, អ្នកជំនាញផ្នែករុស្ស៊ីនិងអឺរ៉ាស៊ី លោក Keir Giles បានព្រមានថា មានឱកាសដែលលោកពូទីន អាចប្រើប្រាស់នុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ុយក្រែន។
គាត់សរសេរថា “លោកពូទីនអាចនឹងបញ្ជាឲ្យបើកការវាយប្រហារនុយក្លេអ៊ែរ ប្រសិនបើគាត់មើលឃើញថា រុស្ស៊ីមិនអាចឈ្នះ ហើយយល់ថា ការវាយប្រហារដ៏បំផ្លិចបំផ្លាញលើអ៊ុយក្រែន គឺជាមធ្យោបាយតែមួយគត់ ក្នុងការបញ្ចៀសបរាជ័យ”។

អ្នកជំនាញខាងលើសន្និដ្ឋានថា “ពេលដែលលោកពូទីនមានអារម្មណ៍ថា គាត់អស់ជម្រើសហើយនោះ ការវាយប្រហារបែបនេះ ទំនងជាការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត”។
ស្របពេលជាមួយគ្នានោះដែរ លោក Giles អះអាងថា ដើម្បីរារាំងលោក ពូទីន កុំឲ្យពិចារណាពីលទ្ធភាពនៃការដាក់ពង្រាយនុយក្លេអ៊ែរ, សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តលោកខាងលិច មិនត្រូវចុះញ៉មនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់ទីក្រុងមូស្គូទេ ហើយផ្ទុយទៅវិញ ត្រូវបញ្ជាក់ឲ្យច្បាស់លាស់អំពីផលវិបាកដែលលោក ពូទីន ផ្ទាល់នឹងត្រូវប្រឈមមុខ។
គួរបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ រុស្ស៊ី គឺជាប្រទេសមានអាវុធនុយក្លេអ៊ែរច្រើនជាងគេលើពិភពលោក ពោលគឺមានចំនួន ៦២៥៧ គ្រាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី ដាក់លក្ខខណ្ឌ ១០ចំណុច បើអ៊ុយក្រែន ធ្វើបាន នោះនឹងមានសន្តិភាព

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់