ព័ត៌មានអន្ដរជាតិ
ឥណ្ឌូនេស៊ីរងទុក្ខផ្ទួនៗ ភ្នំភ្លើងដ៏ធំមួយកំពុងផ្ទុះលើកោះ ជ្វា
ភ្នំភ្លើង Semeru របស់ប្រទេសឥណ្ឌូនេស៊ីបានផ្ទុះ ដោយព្រួសផេះនិងបញ្ចេញផ្សែងឡើងលើមេឃកម្ពស់ប្រហែល៥.៦គីឡូម៉ែត្រនៅលើកោះជ្វា ដែលជាកោះមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេស។
រហូតមកដល់ពេលនេះ គ្មានការបញ្ជាជម្លៀសហើយពុំមានសេចក្តីរាយការណ៍អំពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិ (NDMA) បានព្រមានអ្នកភូមិដែលរស់នៅលើជម្រាលភ្នំ ឲ្យប្រុងប្រយ័ត្នចំពោះសកម្មភាពភ្នំភ្លើងដែលកំពុងបន្ត។
មន្ត្រីក្នុងតំបន់លោក Thoriqul Haq បាននិយាយកាលពីថ្ងៃសៅរ៍ថា “ភូមិ Sumber Mujur និង Curah Koboan ក្នុងក្រុង Lumajang គឺមានទីតាំងចំគន្លងនៃពពកក្តៅ”។
អាជ្ញាធរបាននិយាយថា ភ្នំភ្លើង Semeru បានផ្ទុះឡើងនៅម៉ោងប្រហែល១៧និង២៤នាទីល្ងាច (ម៉ោងក្នុងស្រុក)។
Semeru ដែលក៏ត្រូវបានគេស្គាល់ផងដែរថាជា “ភ្នំដ៏អស្ចារ្យ” គឺជាភ្នំភ្លើងខ្ពស់បំផុតនៅកោះជ្វានិងជាភ្នំមួយដែលសកម្មបំផុត។ វាក៏ជាទិសដៅទេសចរណ៍ឡើងភ្នំ ដ៏ពេញនិយមបំផុតមួយរបស់ឥណ្ឌូនេស៊ីផងដែរ។
ភ្នំភ្លើងនេះបានផ្ទុះចុងក្រោយបំផុតកាលពីខែធ្នូ នៅពេលមនុស្សប្រមាណ៥៥០នាក់ត្រូវបានជម្លៀសចេញ។
ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ប្រទេសឥណ្ឌូនេស៊ីត្រូវរងទុក្ខផ្ទួនៗ ដូចជាការបាក់ដីជាច្រើនកន្លែង, ការរញ្ជួយដីដ៏សាហាវនៅលើកោះ Sulawesi និងការធ្លាក់យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ប្រជាជនឥណ្ឌូនេស៊ីរាប់ពាន់នាក់ជម្លៀសខ្លួន បន្ទាប់ពីផ្ទុះភ្នំភ្លើង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
នយោបាយ២ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ