Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា រុស្ស៊ី ផ្តល់ស្បៀងអាហារឲ្យកូរ៉េខាងជើង ដូរយកអាវុធ (មានវីដេអូ)

បានផុស

នៅ

អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ប្រទេសរុស្ស៊ីកំពុងបញ្ជូនគណៈប្រតិភូទៅប្រទេសកូរ៉េខាងជើង ដើម្បីផ្តល់ស្បៀងអាហារជាថ្នូរនឹងអាវុធ។

អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby (រូបថត៖ AP)

យោងតាមលោក Kirby, កិច្ចព្រមព្រៀងសព្វាវុធណាមួយរវាងកូរ៉េខាងជើង និងរុស្ស៊ី នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

កន្លងមក អាមេរិក​បាន​ចោទប្រកាន់​កូរ៉េខាងជើង​ថា ​បាន​ផ្គត់ផ្គង់​សព្វាវុធ​ដល់​យោធា​រុស្ស៊ី​នៅ​អ៊ុយក្រែន និង​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី Wagner។ ទោះបីជាយ៉ាងណាក៏ដោយ​ ទីក្រុងព្យុងយ៉ាងបានបដិសេធម្តងហើយម្តងទៀត ចំពោះការអះអាងនេះ។

លោក Kirby បានប្រាប់សន្និសីទសារព័ត៌មានថា “សហរដ្ឋអាមេរិកមានព័ត៌មានថ្មីអំពីកិច្ចព្រមព្រៀងមួយ។ យើងក៏យល់ថា​ រុស្ស៊ីកំពុងព្យាយាមបញ្ជូនគណៈប្រតិភូទៅកូរ៉េខាងជើង ហើយថា រុស្ស៊ីកំពុងផ្តល់ស្បៀងអាហារដល់កូរ៉េខាងជើងជាថ្នូរនឹងគ្រាប់កាំភ្លើងផងដែរ”។

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ AP)

ទន្ទឹមនោះ អ្នកនាំពាក្យសន្តិសុខរូបនេះបាននិយាយថា សហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់។

គួរបញ្ជាក់ថា កូរ៉េខាងជើងគឺជាប្រទេសក្រីក្របំផុតមួយក្នុងពិភពលោក ហើយបានជួបប្រទះនឹងការខ្វះខាតស្បៀងអាហាររ៉ាំរ៉ៃអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ រួមទាំងគ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅពាក់កណ្តាលទស្សវត្សរ៍ឆ្នាំ១៩៩០ផងដែរ។

កាលពីខែកុម្ភៈ អ្នកជំនាញព្រមានថា ប្រទេសឯកោមួយនេះត្រូវប្រឈមមុខនឹងវិបត្តិស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ ដោយសារតែការធ្លាក់ចុះនៃផលិតកម្ម បណ្តាលមកពីអាកាសធាតុមិនល្អ ការគ្រប់គ្រងព្រំដែនតឹងរ៉ឹង និងឥទ្ធិពលនៃទណ្ឌកម្មអន្តរជាតិ។

រូបភាពពីផ្កាយរណបពីអាជ្ញាធរកូរ៉េខាងត្បូងបង្ហាញថា ក្នុងឆ្នាំ២០២២ កូរ៉េខាងជើងបានផលិតអាហារតិចជាងឆ្នាំ២០២១ដល់ទៅ ១៨ ម៉ឺនតោន៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អ្នកជំនាញប្រាប់លក្ខខណ្ឌមួយ ដែលលោក ពូទីន នឹងបាញ់នុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម