Connect with us

ព័ត៌មានអន្ដរជាតិ

ក្មេងប្រុសម្នាក់រកឃើញផូស៊ីលអាយុកាល ២០០ លានឆ្នាំ នៅឆ្នេរ Llantwit Major

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា ក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់បានរកឃើញផូស៊ីល Ammonite ដែលមានអាយុកាល ២០០ លានឆ្នាំមួយដុំនៅច្រាំងថ្មដ៏ចោទតាមឆ្នេរ Llantwit Major ក្នុងភាគអាគ្នេយ៍នៃប្រទេសវ៉ែល ។

អ្នកជំនាញនិយាយថា ផូស៊ីលខាងក្រោមមានទំហំ ០.៣ ម៉ែត្រ ហើយគុណភាពមិនសមជាវត្ថុនៅតំបន់នោះឡើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុស Eli រៀបរាប់ថា “ខ្ញុំកំពុងអង្គុយនៅទីនេះ និងងើយមើលឡើងលើហើយគិតមិនស្មានថាវាធំខ្លាំងទេ” ។ តាមពិត Eli ជាក្មេងដែលចូលចិត្តរក្សាទុកផូស៊ីលនៅផ្ទះសោះ ហើយគេនិយាយទៀតថា ពួកវាពិតជាគួរឲ្យចាប់អារម្មណ៍ ទាំងរូបរាងនិងវាយនភាពរបស់វា គឺពិតជាអស្ចារ្យណាស់! ចំណែកលោក Glenn Morris ឪពុក Eli វិញមានប្រសាសន៍ដែរថា កូនប្រុសរបស់គាត់ឧស្សាហ៍ចេញប្រមាញ់ផូស៊ីលតាំងពីដើម ប៉ុន្តែរាល់ដងទៅក្បែរៗផ្ទះប៉ុណ្ណោះ ។ 

ពាក់ព័ន្ធនឹងករណីខាងលើសាស្ត្រាចារ្យភូមិសាស្ត្ររូបវិទ្យានៃសាកលវិទ្យាល័យ Swansea លោកវេជ្ជបណ្ឌិត Nick Felstead បានពន្យល់ថា “ផូស៊ីលដែល Eli រកឃើញគឺជាអាម៉ូនិចប្រភេទសត្វ mollusc ដ៏កម្រនៅ Llantwit Major” ។ ទោះបី Eli ចូលចិត្តផូស៊ីលយ៉ាងណាក៏ដោយ នាថ្ងៃអនាគតគាត់ចង់ក្លាយជាកីឡាករបាល់ទាត់ទៅវិញ ៕

ប្រភព ៖ BBC

ចុចអាន ៖ អ្នកវិទ្យាសាស្រ្ត រកឃើញវិធី ធ្វើឲ្យមនុស្សមានជីវិត អមតៈ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម