ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ប្រាប់ អាមេរិក នៅឲ្យឆ្ងាយ និងកុំចេះលូកលាន់រឿងកំណែទម្រង់ប្រព័ន្ធតុលាការ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន កុំឲ្យចេះលូកលាន់ និងនៅឲ្យឆ្ងាយអំពីសំណើកំណែទម្រង់ប្រព័ន្ធតុលាការក្នុងប្រទេសអ៊ីស្រាអែល ។

ការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះបានកើតឡើង បន្ទាប់ពីលោក បៃដិន សម្ដែងក្ដីព្រួយបារម្ភពាក់ព័ន្ធនឹងការរុះរើប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសអ៊ីស្រាអែល ហើយលោក ណេតាន់យ៉ាហ៊ូ បានប្រាប់ប្រធានាធិបតីអាមេរិកទៀតថា ប្រទេសរបស់លោកនឹងធ្វើការសម្រេចចិត្តដោយខ្លួនឯង និងមិនចុះចាញ់សម្ពាធពីបរទេសឡើយ ។
លោក ណេតាន់យ៉ាហ៊ូ បានសរសេរបង្ហោះលើបណ្ដាញ Twitter ថា លោកស្គាល់សមភាគីអាមេរិកអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ ហើយបានសរសើរលោក បៃដិន សម្រាប់ការប្តេជ្ញាចិត្តយូរអង្វែងរបស់លោកចំពោះអ៊ីស្រាអែល ។

ទោះជាយ៉ាងណាក៏ដោយ លោកបានជំរុញទីក្រុងវ៉ាស៊ីនតោនកុំឲ្យជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសរបស់អ៊ីស្រាអែល បន្ទាប់ពីលោក បៃដិន បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរុះរើច្បាប់យុត្តិធម៌នាពេលខាងមុខនេះ ។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា “រដ្ឋបាលរបស់ខ្ញុំប្តេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យ ដោយការស្តារឡើងវិញនូវតុល្យភាពត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលយើងកំពុងព្យាយាមសម្រេចបានតាមរយៈការឯកភាពគ្នា” ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ទៀត “អ៊ីស្រាអែលគឺជាប្រទេសអធិបតេយ្យ ដែលធ្វើការសម្រេចចិត្តដោយឆន្ទៈប្រជាជនរបស់ខ្លួន និងមិនផ្អែកលើសម្ពាធពីបរទេស រួមទាំងពីមិត្តល្អបំផុតណាមួយផងដែរ” ។

គួរបញ្ជាក់ថា កំណែទម្រង់ប្រព័ន្ធតុលាការដ៏ចម្រូងចម្រាសមួយនេះ នឹងអនុញ្ញាតឲ្យសភារបស់អ៊ីស្រាអែលបដិសេធសេចក្តីសម្រេចណាមួយរបស់តុលាការកំពូលតាមរយៈការបោះឆ្នោតសំឡេងភាគច្រើន ហើយជាការផ្លាស់ប្តូរមួយដែលក្រុមអ្នករិះគន់និយាយថា នឹងធ្វើឲ្យមានការចុះខ្សោយនៃការត្រួតពិនិត្យរបស់ប្រព័ន្ធតុលាការលើអំណាចរដ្ឋាភិបាល ។
ទន្ទឹមនោះ កំណែទម្រង់នេះក៏បានជំរុញឲ្យមានបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីស្រាអែល ហើយបានទាញការរិះគន់ពីរដ្ឋបរទេសមួយចំនួន រួមទាំងសម្ព័ន្ធមិត្តជិតស្និទ្ធ ដូចជា សហរដ្ឋអាមេរិកជាដើម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ