Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វីលីពីនបង្ហាញបុរសទី១៣ ពាក់ព័ន្ធករណីស្លាប់នារីអូតែស

បានផុស

នៅ

ការិយាល័យស៊ើបអង្កេតជាតិ (NBI) បាននិយាយកាលពីម្សិលមិញថា មនុស្សម្នាក់ទៀតដែលជាប់ពាក់ព័ន្ធចំពោះមរណភាពរបស់នារីអូតែស Christine Dacera ត្រូវបានបង្ហាញឈ្មោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធាននិងជាអ្នកនាំពាក្យរបស់ NBI លោក Ferdinand Lavin បាននិយាយនៅក្នុងកម្មវិធី Viber ថា អ្នកដែលគេចាប់អារម្មណ៍គឺជាបុរសទី១៣ ដែលស្នាក់នៅបន្ទប់លេខ២២០៧នៃសណ្ឋាគារ City Garden Grand។ គាត់បានចូលខ្លួន មកបង្ហាញមុខនៅការិយាល័យ។

កាលពីសប្តាហ៍មុន បុរសចំនួន១២នាក់ដែលស្នាក់នៅបន្ទប់លេខ២២០៧ ជាកន្លែង Dacera ចូលទៅអំឡុងពិធីជប់លៀងថ្ងៃចូលឆ្នាំសកលមុនពេលនាងត្រូវបានគេរកឃើញថាស្លាប់នៅក្នុងបន្ទប់លេខ២២០៩ បានបង្ហាញខ្លួននៅមុខ NBI ដើម្បីបង្ហាញភាពស្អាតស្អំរបស់ពួកគេ។

លោក Lavin បាននិយាយថា អ្នកដែលចាប់អារម្មណ៍គឺមានឈ្មោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា Ethan Maguire។

លោក Lavin និយាយថា “គាត់មកពីតំបន់លេខ៨ ហើយយើងបាននាំគាត់ទៅទីនោះជាមួយអ្នកប្រឹក្សារបស់គាត់កាលពីម្សិលមិញ”។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រ លោក Lavin បាននិយាយថា មេធាវីរបស់គាត់បានទូរស័ព្ទទៅ NBI ហើយស្នើសុំធ្វើការបកស្រាយដើម្បីបង្ហាញភាពស្អាតស្អំ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Phil Star

ចុចអាន៖ ហ្វីលីពីនស្គាល់អត្តសញ្ញាណបុរសនៅក្នុងបន្ទប់ដែលនារីអូតែស ស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា៩ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៦ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម