Connect with us

ព័ត៌មានអន្ដរជាតិ

បុរសចម្លែកនៅ អាមេរិក អាចផលិតជាតិអាល់កុលពីក្នុងខ្លួនដោយស្វ័យប្រវត្តិ

បានផុស

នៅ

លោក Mark Mongiardo វ័យ ៤០ ឆ្នាំ ជនជាតិអាមេរិករស់នៅរដ្ឋផ្លរីដាជាបុរសចម្លែកដែលមានរាងកាយអាចផលិតជាតិអាល់កុលដោយឯកឯង ។ មុនដឹងខ្លួនថាមានជំងឺមិនប្រក្រតី គាត់តែងជួបប្រទះបញ្ហាក្នុងជីវិតជាច្រើនទាំងបាត់បង់ការងារ និងត្រូវប្រឈមមុខជាមួយច្បាប់ចរាចរណ៍ទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់ពេលជួបបញ្ហាម្ដងៗគាត់ពិតជាចម្លែកចិត្តជាខ្លាំងព្រោះគាត់មិនដែរប៉ះពាល់គ្រឿងស្រវឹងនៅគ្រាបញ្ហាកើតឡើងឡើយ សូម្បីភរិយាក៏សង្ស័យថាលោកលួចសេពគ្រឿងស្រវឹងជាសម្ងាត់ដែរ ។ 

រាងកាយរបស់ Mark តែងតែធុំក្លិនភាយដូចអ្នកផឹកគ្រឿងស្រវឹង ហើយថែមទាំងមានអាការៈអស់កម្លាំង បាត់បង់លំនឹងដូចអ្នកស្រវឹង ១០០ ភាគរយ ។ បញ្ហាសុខភាពដ៏ចម្លែកធ្វើឲ្យ Mark ត្រូវប៉ូលិសផាកជាច្រើនដងរហូតពិបាករកការងារធ្វើណាស់ ។

ក្រោយមក Mark បានស្គាល់ពេទ្យជំនាញខាងរោគនេះនៅកោះ Staten ទើបដឹងច្បាស់ថាខ្លួនមានជំងឺ Auto-Brewery ។ ជំងឺ Auto-Brewery គឺជាជំងឺកម្របណ្ដាលមកពីបាក់តេរីមួយចំនួនបំប្លែងអាហារដែលយើងញ៉ាំទៅជាអេតាណុល (ជាតិអាល់កុល) ហើយបន្ទាប់មកវាចូលមកក្នុងឈាមប្រៀបដូចស្រវឹងតែម្ដង ។

បច្ចុប្បន្នលោក Mark ធ្វើការនៅហាងលក់ទំនិញ Target ប៉ុន្តែគាត់ត្រូវកាត់បន្ថយការទទួលទានជាតិស្ករដើម្បីទប់ស្កាត់ការផលិតជាតិអាល់កុលអំឡុងពេលធ្វើសកម្មភាពប្រចាំថ្ងៃ ។

ជាចុងក្រោយ Mark សង្ឃឹមថាការចែករំលែករបស់គាត់អាចជួយដល់អ្នកមានជំងឺដូចគ្នាឲ្យយល់ដឹងនិងឆាប់មានដំណោះស្រាយក្នុងជីវិតលឿនជាងនេះផងដែរ ៕

ប្រភព ៖ Today

ចុចអាន ៖ ជំងឺហ្សែនកម្រម្យ៉ាង ធ្វើឲ្យកុមារមានរូបរាងស្រដៀងមនុស្សភពផ្កាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម