Connect with us

ព័ត៌មានអន្ដរជាតិ

លក់បាន៣៩០កេសហើយ ទើបចិនរកឃើញវីរុសកូរ៉ូណានៅលើការ៉េម

បានផុស

នៅ

វីរុសកូរ៉ូណា ត្រូវបានគេរកឃើញលើការ៉េមដែលផលិតនៅភាគខាងកើតប្រទេសចិន ដែលជាហេតុជំរុញឲ្យក្រុមហ៊ុន ប្រមូលកញ្ចប់ការ៉េមទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងបាននិយាយថា ក្រុមហ៊ុន Daqiaodao Food Co ក្នុងទីក្រុង Tianjin ជាប់រដ្ឋធានីប៉េកាំង ត្រូវបានបិទហើយបុគ្គលិករបស់ខ្លួនកំពុងត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការចង្អុលបង្ហាញថា នរណាម្នាក់ឆ្លងវីរុសពីការ៉េមនៅឡើយទេ។

រដ្ឋាភិបាលបាននិយាយថា ភាគច្រើននៃការ៉េមចំនួន២៩,០០០កេស មិនទាន់ត្រូវបានលក់នៅឡើយទេ។ រដ្ឋាភិបាលបន្តថា ការ៉េម៣៩០កេសដែលលក់រួចក្នុងទីក្រុង Tianjin កំពុងត្រូវបានគេតាមដាន ហើយអាជ្ញាធរនៅកន្លែងផ្សេងទៀតត្រូវបានជូនដំណឹងអំពីការលក់ទៅតំបន់របស់ពួកគេ។

ប្រទេសចិននៅថ្ងៃអាទិត្យទី១៧ខែមករានេះ បានរាយការណ៍ករណីថ្មីចំនួន១០៩ករណី ដែល២ភាគ៣នៃករណីទាំងនោះគឺនៅខេត្តភាគខាងជើងជាប់ទីក្រុងប៉េកាំង តែមិនមានអ្នកស្លាប់ទេ។

មានករណីថ្មីចំនួន៧២ក្នុងខេត្ត Hebei ដែលនៅទីនោះ រដ្ឋាភិបាលកំពុងសាងសង់មន្ទីរពេទ្យមានបន្ទប់សរុបចំនួន៩,៥០០ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លង។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសចិនមាន៤,៦៥៣នាក់ក្នុងចំណោមករណីឆ្លង៨៨,២២៧ករណី៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិនប្រាប់ពេលវេលាដែលក្រុមអ្នកជំនាញរបស់ WHO ចូលមកស្រាវជ្រាវរកប្រភពដើមនៃវីរុសកូរ៉ូណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភូមិគ្រឹះនៅ LA តម្លៃជិត ៩លានដុល្លារ ឈរយ៉ាងរឹងមាំ ទោះជាភ្លើងឆេះជុំវិញសល់តែផេះក្ដី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្ស៊ី ប្រកាសផ្តល់ទីជ្រកកោនដល់ជនរងគ្រោះដោយភ្លើងឆេះព្រៃនៅកាលីហ្វ័រញ៉ា តែមានលក្ខខណ្ឌ

សន្តិសុខសង្គម២២ ម៉ោង មុន

ឃាត់ខ្លួនក្រុមកាប់ប្លន់ពីរក្រុម ដែលធ្វើសកម្មភាពក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ

Sokha Hotels

ព័ត៌មានពេញនិយម