ព័ត៌មានអន្ដរជាតិ
លក់បាន៣៩០កេសហើយ ទើបចិនរកឃើញវីរុសកូរ៉ូណានៅលើការ៉េម
វីរុសកូរ៉ូណា ត្រូវបានគេរកឃើញលើការ៉េមដែលផលិតនៅភាគខាងកើតប្រទេសចិន ដែលជាហេតុជំរុញឲ្យក្រុមហ៊ុន ប្រមូលកញ្ចប់ការ៉េមទៅវិញ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលក្រុងបាននិយាយថា ក្រុមហ៊ុន Daqiaodao Food Co ក្នុងទីក្រុង Tianjin ជាប់រដ្ឋធានីប៉េកាំង ត្រូវបានបិទហើយបុគ្គលិករបស់ខ្លួនកំពុងត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩។ ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការចង្អុលបង្ហាញថា នរណាម្នាក់ឆ្លងវីរុសពីការ៉េមនៅឡើយទេ។
រដ្ឋាភិបាលបាននិយាយថា ភាគច្រើននៃការ៉េមចំនួន២៩,០០០កេស មិនទាន់ត្រូវបានលក់នៅឡើយទេ។ រដ្ឋាភិបាលបន្តថា ការ៉េម៣៩០កេសដែលលក់រួចក្នុងទីក្រុង Tianjin កំពុងត្រូវបានគេតាមដាន ហើយអាជ្ញាធរនៅកន្លែងផ្សេងទៀតត្រូវបានជូនដំណឹងអំពីការលក់ទៅតំបន់របស់ពួកគេ។
ប្រទេសចិននៅថ្ងៃអាទិត្យទី១៧ខែមករានេះ បានរាយការណ៍ករណីថ្មីចំនួន១០៩ករណី ដែល២ភាគ៣នៃករណីទាំងនោះគឺនៅខេត្តភាគខាងជើងជាប់ទីក្រុងប៉េកាំង តែមិនមានអ្នកស្លាប់ទេ។
មានករណីថ្មីចំនួន៧២ក្នុងខេត្ត Hebei ដែលនៅទីនោះ រដ្ឋាភិបាលកំពុងសាងសង់មន្ទីរពេទ្យមានបន្ទប់សរុបចំនួន៩,៥០០ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លង។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅប្រទេសចិនមាន៤,៦៥៣នាក់ក្នុងចំណោមករណីឆ្លង៨៨,២២៧ករណី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិនប្រាប់ពេលវេលាដែលក្រុមអ្នកជំនាញរបស់ WHO ចូលមកស្រាវជ្រាវរកប្រភពដើមនៃវីរុសកូរ៉ូណា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផ្លូវកាត់ថ្មីតភ្ជាប់ពីខេត្តបាត់ដំបង មកសមុទ្រខេត្តកោះកុងសម្រេចបានជាង ៨០%
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម៖ ស្វាមីម្ចាស់ប្រេន Lakamo ត្រូវក្រុមចោរចូលចាប់ជម្រិត និងបាញ់សម្លាប់ដល់ក្នុងផ្ទះ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយផ្ទុះការរិះគន់មិនឲ្យតម្លៃក្រុម Hashtag band ថ្ងៃសង្ក្រាន្ត គណៈគ្រប់គ្រងសាលាចេញសេចក្ដីបំភ្លឺ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលឱកាសខ្ញុំ ទទួលបានភាពសប្បាយរីករាយក្នុងពិធីសង្រ្កាន្តឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទ័ពជើងទឹកបារាំង រៀបជើងព្រួល ត្រៀមធ្វើសង្គ្រាម
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
កូនប្រុសតារាហុងកុង Cecilia Cheung វ័យ១៧ ឆ្នាំ ណាត់ជួបជាមួយគ្រូអាយុ ៤៦ ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថតជាប់វត្ថុចម្លែកហោះលើមេឃនៅរដ្ឋTexas កាលសូរ្យគ្រាសថ្ងៃមុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យប់មិញ អ៉ីរ៉ង់សងសឹកអ៉ីស្រាអែលដោយមីស៊ីល-យន្តហោះគ្មានមនុស្សជាង២០០គ្រាប់