Connect with us

ព័ត៌មានអន្ដរជាតិ

លូកដៃចូលកិច្ចការផ្ទៃក្នុង ពេលនេះចិន គំរាមវាយបកតបត អូស្រ្តាលី

បានផុស

នៅ

ប្រទេសចិនបានគំរាមវាយបកតបត ប្រឆាំងនឹងអូស្ត្រាលីបន្ទាប់ពីទីក្រុងកង់បេរ៉ា បានថ្កោលទោសក្រុងប៉េកាំងចំពោះការចាប់ខ្លួនទ្រង់ទ្រាយធំលើអ្នកនយោបាយនិងសកម្មជនចំនួន៥៥នាក់ក្នុងទីក្រុង ហុងកុង។

អ្នកនាំពាក្យក្រសួងការបរទេសលោក Lijian Zhao បាននិយាយថា អ្នកណាដែលលូកដៃក្នុងកិច្ចការរបស់ប្រទេសចិន នឹងត្រូវរងទុក្ខ។

លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការប្តេជ្ញាចិត្តរបស់ប្រជាជនចិនក្នុងការការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់យើង គឺមិនអាចប្រកែកបានឡើយ ហើយយើងនឹងមិនអនុញ្ញាតឲ្យមនុស្សឬកម្លាំងណាមួយ បញ្ឈប់ដំណើរការនៃការបង្រួបបង្រួមប្រទេសចិនឡើយ”។

លោកបន្តថា “រាល់សកម្មភាពណាដែលធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ចិន នឹងត្រូវបានឆ្លើយតបជាមួយនឹងការប្រឆាំងដ៏មុតមាំ ហើយនឹងមិនទទួលបានជោគជ័យឡើយ”។

ការគំរាមនេះគឺជាសកម្មភាពចុងក្រោយនៃការចោទប្រកាន់ដាក់ប្រទេសអូស្រ្តាលីថាជា “បិសាច”​ និង “ជ្រៀតជ្រែក” ស្របពេលគណបក្សកុម្មុយនិស្តចិន បានស្តីបន្ទោសប្រឆាំងនឹងអ្នករិះគន់លើការបង្ក្រាបផ្តាច់ការរបស់ខ្លួន។

ការគំរាមនេះបានកើតឡើងបន្ទាប់ពីទីក្រុងកង់បេរ៉ា ចូលរួមជាមួយសម្ព័ន្ធមិត្តសំខាន់ៗចំនួន៣ ដើម្បីថ្កោលទោសការចាប់ខ្លួនទ្រង់ទ្រាយធំរបស់ចិនក្នុងទីក្រុងហុងកុង ដោយចោទប្រកាន់ថា ចិនបានរំលោភកាតព្វកិច្ចអន្តរជាតិដើម្បីគោរពស្វ័យភាពរបស់ទីក្រុងនេះ។

គួរបញ្ជាក់ថា ហុងកុងគឺជាអតីតទឹកដីចក្រភពអង់គ្លេសដែលច្បាប់ប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងសេរីភាពសេដ្ឋកិច្ចរបស់ខ្លួន ត្រូវបានធានាដោយលក្ខខណ្ឌនៃសន្ធិសញ្ញាប្រគល់ឆ្នាំ១៩៩៧នៅពេលដែលខ្លួនប្រែក្លាយទៅជាផ្នែកមួយនៃប្រទេសចិនក្នុងឆ្នាំ២០៤៧៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ យន្ដហោះចារកម្មគ្មានមនុស្សបើកល្បឿនលឿននិងប្រដាប់អាវុធរបស់ចិន បញ្ចប់ការហោះហើរដោយជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១២ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៦ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៩ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម