ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រឈមផ្ទុះអំពើហិង្សា ជុំវិញការចោទប្រកាន់លោក ត្រាំ
លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកដំបូងគេ ដែលរងការចោទប្រកាន់ព្រហ្មទណ្ឌ ពាក់ព័ន្ធការសូកប៉ាន់បំបិតមាត់តារាអាសអាភាសឈ្មោះ Stormy Daniels។

បាតុកម្ម ជាពិសេសអំពីអំពើហិង្សា ទំនងជាកើតឡើងនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែកាលពីពាក់កណ្តាលខែមីនា លោក ត្រាំ ធ្លាប់បានជំរុញឲ្យអ្នកគាំទ្ររបស់គាត់ ចេញតវ៉ាក្នុងករណីដែលគាត់ត្រូវបានគេចាត់ខ្លួនជាយថាហេតុ។
លោកស្រី Taylor Greene តំណាងរាស្រ្តគណបក្សសាធារណរដ្ឋនៃរដ្ឋ Georgia និងជាអ្នកការពារលោក ត្រាំ ខ្លាំងបំផុតបានបង្ហោះ Twitter កាលពីថ្ងៃសុក្រទី៣១ខែមីនាថា “ខ្ញុំនឹងទៅញូវយ៉កនៅថ្ងៃអង្គារ។ យើងត្រូវតែតវ៉ាចំពោះការចោទប្រកាន់ដែលមិនស្របតាមរដ្ឋធម្មនុញ្ញ!”។

ស្របពេលជាមួយគ្នានោះ លោក Jesse Watters ពិធីកររបស់ទូរទស្សន៍ Fox News បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនេះនឹងមិននៅស្ងៀមឡើយ ចំពោះការចោទប្រកាន់លោក ត្រាំ ហើយប្រជាជនត្រូវប្រុងប្រយ័ត្នជានិច្ច។
អ្នកសាធារណរដ្ឋឈានមុខមួយចំនួនទៀត ក៏បានបង្ហាញសញ្ញានៃការតវ៉ារីករាលដាលជុំវិញការចោទប្រកាន់លោក ត្រាំ ផងដែរ ប៉ុន្តែបានអំពាវនាវឲ្យធ្វើបាតុកម្មដោយសន្តិវិធី។
ទោះបីជាយ៉ាងណាក៏ដោយ គេរំពឹងថា នឹងមានវត្តមានប៉ូលិសយ៉ាងច្រើនក្រាស់ក្រែលនៅជុំវិញតុលាការ Manhattan ជាកន្លែងដែលលោក ត្រាំ នឹងត្រូវជំនុំជម្រះក្តីនៅថ្ងៃអង្គារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ The Hill
ចុចអាន៖ អាមេរិក ប្រឈមការបែកបាក់ផ្ទៃក្នុង ខណៈលោក ត្រាំ អាចនឹងត្រូវវាយខ្នោះ ចូលតុលាការ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ