Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ចេញច្បាប់ថ្មីលើកទឹកចិត្តដល់គ្រួសារឲ្យបង្កើនការយកកូន

បានផុស

នៅ

​ស្ថានភាពអត្រាកំណើតថ្មីនៅជប៉ុន​​ កំពុងតែជួបប្រទះធ្ងន់ធ្ងរបំផុតដែលជាក្តីបារម្ភសម្រាប់ប្រទេសជប៉ុន ។​ ដើម្បីគាំទ្រឲ្យមានអត្រាកំណើតខ្ពស់ រដ្ឋាភិបាលបានចេញច្បាប់ថ្មីលើកទឹកចិត្តដល់គ្រួសារនៅក្នុងប្រទេសឲ្យបង្កើនការយកកូន និងបង្កើតកូន ដែលនឹងអនុវត្តន៍ក្នងរយៈពេល ៣ ឆ្នាំ​ ចាប់ពីខែមេសា ឆ្នាំ ​២០២៤ តទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះច្បាប់ថ្មីនេះ រួមមានការលុបចោលដែនកំណត់ប្រាក់ចំណូលលើប្រាក់ឧបត្ថម្ភរបស់រដ្ឋាភិបាលសម្រាប់ឪពុកម្តាយ ហើយការចំណាយដល់គ្រួសារ នឹងត្រូវបន្តរហូតដល់កុមារបានបញ្ចប់ការសិក្សានៅវិទ្យាល័យ ។

ទន្ទឹមនឹងនោះ គុណភាពនៃការថែទាំកុមារនៅមណ្ឌលថែទាំកុមារ និងកន្លែងផ្សេងទៀត នឹងត្រូវបានកែលម្អ ដោយកំណត់ចំនួនកុមារ​សម្រាប់អ្នកមើលថែ​នីមួយៗងាយស្រួលទទួលខុសត្រូវ ។ ​

លោករដ្ឋមន្ត្រីទទួលបន្ទុកលើវិធានការពន្យារកំណើតលោក Ogura Masanobu មានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះក្នុងរយៈពេល ៣ ឆ្នាំ ។ ដូចគ្នានេះ រដ្ឋាភិបាល​ក៏គ្រោង​នឹង​បង្កើតគម្រោង​ថវិកា​សម្រាប់​សំណើ​នៅ​ខែ​មិថុនានេះផងដែរ ។

គួរបញ្ជាក់ថា អត្រាកំណើតជប៉ុន កំពុងធ្លាក់ចុះក្នុងល្បឿនលឿនជាងការរំពឹងទុកទៅទៀត ដោយមានតិចជាង ៨០ ម៉ឺននាក់ កាលពីឆ្នាំមុន ៕

A baby holds a Japanese national flag outside the Imperial Palace before the first public appearance of Japan’s Emperor Naruhito and Empress Masako in Tokyo, Japan May 4, 2019. REUTERS/Kim Kyung-Hoon

ប្រែសម្រួលដោយ ៖ នាង​ រតនៈ

ប្រភព ៖ NHK

ចុចអាន ៖ អ្នកកាសែតអន្តរជាតិ ចែករំលែកវិធីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម