ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តរុស្ស៊ី ព្រមានថា សង្គ្រាមលោកលើកទី៣ ដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជិតផ្ទុះឡើងហើយ
កាលពីថ្ងៃសុក្រ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានព្រមានថា សង្គ្រាមលោកលើកទី៣ ដែលប្រើប្រាស់អាវុធនុយក្លេអ៊ែរ ជិតផ្ទុះឡើងហើយ ដោយសារតែអង្គការណាតូ គាំទ្រដល់ទីក្រុង កៀវ។

មេដឹកនាំដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន រូបនេះ ក៏បានអះអាងដែរថា បស្ចិមប្រទេសនឹងវាយលុកប្រទេសបេឡារុស ដើម្បីកម្ទេចចោល។
ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ លោក Lukashenko បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងផ្កាយរណបរបស់ខ្លួន, សង្គ្រាមទ្រង់ទ្រាយធំមួយបានផ្ទុះឡើងនៅក្នុងប្រទេសអ៊ុយក្រែន។ សង្រ្គាមលោកលើកទី៣ ជាមួយការបាញ់នុយក្លេអ៊ែរកាន់តែខិតជិតមកដល់។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឲ្យមាន “បទឈប់បាញ់” នៅអ៊ុយក្រែន និងបទឈប់បាញ់ជាបន្ទាន់រួមជាមួយនឹងកិច្ចចរចាដោយគ្មានលក្ខខណ្ឌ រវាងទីក្រុងមូស្គូ និងទីក្រុងកៀវ។
គួរបញ្ជាក់ថា ការព្រមានរបស់លោក Lukashenko កើតឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគាត់បានប្រកាសអនុញ្ញាតឲ្យរុស្ស៊ី ដាក់ពង្រាយអាវុធនុយក្លេអ៊ែរក្នុងប្រទេសបេឡារុស ដោយសារសម្ពាធកាន់តែខ្លាំងឡើងពីសំណាក់លោកខាងលិច។
លោក ពូទីន បាននិយាយនៅថ្ងៃសៅរ៍ថា រុស្ស៊ីនឹងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រក្នុងប្រទេសបេឡារុស ដែលជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរលើកដំបូងនៅខាងក្រៅព្រំដែនរបស់ខ្លួនចាប់តាំងពីការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១មក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ្នកជំនាញប្រាប់លក្ខខណ្ឌមួយ ដែលលោក ពូទីន នឹងបាញ់នុយក្លេអ៊ែរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ