ព័ត៌មានអន្ដរជាតិ
កម្រិតខ្យល់ពុលធ្ងន់ធ្ងរនៅ ឈៀងម៉ៃ បណ្តាលឲ្យមនុស្សជាង ១ម៉ឺននាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
ជំងឺផ្លូវដង្ហើម និងអាឡ័កស៊ីដែលបណ្តាលមកពីការបំពុលបរិយាកាសយ៉ាងធ្ងន់ធ្ងរ បានបណ្តាលឲ្យមនុស្សចំនួន១២៦៧១នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ Maharaj Nakorn Chiang Mai គិតចាប់តាំងពីថ្ងៃទី១ខែមករាឆ្នាំនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ចំនួនពិតប្រាកដគឺខ្ពស់ជាងសេចក្តីរាយការណ៍ទៅទៀត ព្រោះអ្នកជំងឺជាច្រើនមិនអាចចូលព្យាបាលបាន ដោយសារមន្ទីរពេទ្យផ្ទុកមនុស្សច្រើនលើសកម្រិតទៅហើយ។ នេះបើតាមវេជ្ជបណ្ឌិត Bannakit Lojanapiwat ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ ក្នុងសាកលវិទ្យាល័យឈៀងម៉ៃ។
លោកវេជ្ជបណ្ឌិត Bannakit បានលើកឡើងថា “ក្រុមគ្រូពេទ្យនិងបុគ្គលិកសុខាភិបាលសាធារណៈ កំពុងធ្វើការគ្មានពេលឈប់សម្រាក ដើម្បីផ្តល់ការថែទាំសុខភាពឲ្យបានល្អបំផុតដល់សាធារណជន។ យ៉ាងណាក្តី ប្រជាពលរដ្ឋក៏គួរតែថែរក្សាសុខភាពរបស់ពួកគេផងដែរ ដើម្បីការពាររោគសញ្ញាធ្ងន់ធ្ងរពីការបំពុលបរិយាកាស”។

លោកបន្តថា “ប្រសិនបើកម្រិតកំហាប់ខ្យល់ PM2.5 លើសពី៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប អ្នកគួរតែចៀសវាងការស្នាក់នៅខាងក្រៅយូរពេក។ នៅក្នុងតំបន់ដែលមាន PM2.5 លើសពី១៥០មីក្រូក្រាមក្នុងមួយម៉ែត្រគូប មនុស្សគួរតែស្ថិតនៅក្នុងផ្ទះ បិទបង្អួច និងបើកម៉ាស៊ីនត្រជាក់ ឬម៉ាស៊ីនបន្សុទ្ធ ដែលអាចចម្រោះភាគល្អិតធូលី ប៉ុន្តែប្រសិនបើអ្នកចាំបាច់ត្រូវចេញទៅក្រៅ ត្រូវប្រាកដថា អ្នកពាក់ម៉ាស N95 ឲ្យបានត្រឹមត្រូវ”។
គួរបញ្ជាក់ថា ទីក្រុងឈៀងម៉ៃ ត្រូវវាយប្រហារដោយការបំពុលខ្យល់យ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ដោយសារតែការដុតកាកសំណល់កសិដ្ឋាន និងភ្លើងឆេះព្រៃទាំងក្នុងប្រទេសថៃ និងនៅប្រទេសជិតខាង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ ឈៀងម៉ៃ ជាប់ឈ្មោះជាទីក្រុង មានខ្យល់ពុលអាក្រក់បំផុត លើលោក

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ