ព័ត៌មានអន្ដរជាតិ
ធ្លាយព័ត៌មាន បង្ហាញ អ្នកឡើងកាន់តំណែងជាប្រមុខអង្គការណាតូ បន្ទាប់ពីលោក Stoltenberg (មានវីដេអូ)
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen អាចក្លាយជាប្រមុខអង្គការ ណាតូ ថ្មីនៅខែតុលាឆ្នាំ២០២៣។ នេះបើតាមប្រភពការទូតមួយ ទម្លាយប្រាប់កាសែតអង់គ្លេស។

ប្រភពខាងលើបន្តថា ប្រទេសជាសមាជិកណាតូមួយចំនួន បានស្នើឲ្យលោកស្រី von der Leyen ចូលកាន់តំណែងនៃសម្ព័ន្ធភាពមួយនេះ។
ប៉ុន្តែ ចក្រភពអង់គ្លេសទំនងជានឹងវេតូការតែងតាំង ដោយសារតែលោកស្រី Ursula von der Leyen បំពេញការងារមិនបានល្អ កាលពីពេលលោកស្រីជារដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់។
យ៉ាងណាមិញ ប្រភពក្រៅផ្លូវការមួយបានលើកឡើងថា អគ្គលេខាធិការអង្គការណាតូបច្ចុប្បន្នគឺលោក Jens Stoltenberg ទំនងជានឹងបន្តអាណត្តិទៀត ដោយសារសមាជិកធំៗនៃសម្ព័ន្ធភាពមួយនេះ ពេញចិត្តចំពោះការដឹកនាំរបស់គាត់ក្នុងវិបត្តិអ៊ុយក្រែន។

គួរបញ្ជាក់ថា លោក Stoltenberg នឹងចុះចេញពីតំណែងនៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២៣។
តាមពិតទៅអាណត្តិរបស់លោក Stoltenberg ត្រូវផុតកំណត់តាំងតែពីខែតុលាឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែត្រូវបន្តរយៈពេលមួយឆ្នាំទៀតរហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៣ ស្របពេលមានវិបត្តិជម្លោះរុស្ស៊ី-អ៊ុយក្រែន។
ដោយឡែក អាណត្តិរបស់លោកស្រី Ursula von der Leyen ជាប្រធានគណៈកម្មការអឺរ៉ុប មិនទាន់ចប់ទេរហូតដល់ឆ្នាំក្រោយឯណោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ព្រមានថា ប្រជាជនស៊ុយអែតនឹងបញ្ជូនទៅស្លាប់ បើប្រទេសនេះ ចូល ណាតូ

-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?