ព័ត៌មានអន្ដរជាតិ
ត្រឹមមួយថ្ងៃ ព្យុះសាហាវជាង២៥០ វាយប្រហារអាមេរិក បង្កការបំផ្លិចបំផ្លាញធំធេង
ព្យុះដ៏បំផ្លិចបំផ្លាញបានបង្កការខូចខាតយ៉ាងធំធេងនៅរដ្ឋមួយចំនួន របស់សហរដ្ឋអាមេរិកកាលពីថ្ងៃសុក្រទី៣១ខែមីនា ខណៈមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ជាច្រើននាក់នៅភាគខាងត្បូង និងភាគកណ្តាល។

ឧបទ្ទវហេតុបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសច្រើននាក់ ត្រូវបានប្រកាស បន្ទាប់ពីខ្យល់កន្រ្តាក់ធ្វើឲ្យបាក់ដំបូល នៅឯកន្លែងប្រគំតន្ត្រីមួយក្នុងទីក្រុង Belvidere នៃរដ្ឋ Illinois។
ហេតុការណ៍បានកើតឡើងក្នុងអំឡុងពេលនៃការប្រគំតន្ត្រីនៅឯរោងមហោស្រព Apollo ក្នុងទីក្រុង Belvidere ចំពេលមានខ្យល់បក់ខ្លាំងដោយសារព្យុះ។ មន្ត្រីក្រុងនិយាយថា មនុស្សម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈ២៨នាក់ផ្សេងទៀតរងរបួស។

ខ្យល់ព្យុះដ៏ខ្លាំងក៏បានបោកបក់នៅភាគខាងលិច និងខាងត្បូងសហរដ្ឋអាមេរិកផងដែរ កាលពីល្ងាចថ្ងៃសុក្រ ដោយអភិបាលរដ្ឋ Arkansas លោកស្រី Sarah Huckabee Sanders បានប្រកាសភាពអាសន្ន បន្ទាប់ពីព្យុះកំបុតត្បូង វាយប្រហារទីក្រុងជាច្រើន។ មនុស្ស៣នាក់ត្រូវបានរាយការណ៍ថា ស្លាប់នៅក្នុងរដ្ឋ Arkansas ខណៈជាង៤០នាក់រងរបួស។
អាកាសធាតុអាក្រក់ ក៏បានបង្កការខូចខាតនៅរដ្ឋផ្សេងទៀតផងដែរ។ មនុស្សរាប់រយនាក់នៅក្នុងទីក្រុង Charlotte នៃរដ្ឋ Iowa ត្រូវបានជម្លៀស បន្ទាប់ពីការលេចធ្លាយឧស្ម័នដែលបង្កឡើងដោយព្យុះ ខណៈនៅទីក្រុង Covington នៃរដ្ឋ Tennessee, ប៉ូលិសក្នុងតំបន់បានប្រកាសថា ផ្លូវមិនអាចឆ្លងកាត់បានទេ ដោយសារតែកម្ទេចកម្ទីរាំងស្ទះចរាចរណ៍។
យោងតាមសេវាអាកាសធាតុជាតិ, ព្យុះដ៏សាហាវជាង២៥០ បានវាយប្រហារទូទាំងសហរដ្ឋអាមេរិកត្រឹមតែមួយថ្ងៃសុក្រ។ សេវានេះក៏បានចេញការព្រមានអំពីព្យុះកំបុតត្បូងចំនួន១២០ផងដែរ៕

សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច