ព័ត៌មានអន្ដរជាតិ
ក្រសួងការពារជាតិថា យន្តហោះចម្បាំងចិន ១០គ្រឿង បានឆ្លងចូលច្រកសមុទ្រតៃវ៉ាន់
ក្រសួងការពារជាតិតៃវ៉ាន់បានថ្លែងកាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ថា យន្តហោះចិនចំនួន ១០គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់នៃច្រកសមុទ្រតៃវ៉ាន់ ដែលខ្សែបន្ទាត់នេះជារបាំងរវាងភាគីទាំងពីរ។

ក្រសួងបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួនស្តីពីសកម្មភាពយោធារបស់ចិនក្នុងរយៈពេល ២៤ម៉ោង នៅម៉ោង ៦ ព្រឹក ម៉ោងក្នុងស្រុក កាលពីម្សិលមិញថា យន្តហោះចម្បាំងចិនចំនួន ៩គ្រឿង និងយន្តហោះយោធាគ្មានមនុស្សបើក ១គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មិនផ្លូវការរវាងព្រំខណ្ឌនៃដែនសមុទ្ររបស់ចិន និងកោះតៃវ៉ាន់។
ជាមួយគ្នានោះ តៃវ៉ាន់បានបញ្ជូនយន្តហោះទៅព្រមានយន្តហោះចិន និងប្រព័ន្ធកាំជ្រួចត្រួតពិនិត្យលើយន្តហោះចម្បាំងទាំងនោះ ដែលនេះជាស្តង់ដារសម្រាប់ការឆ្លើយតបរបស់ខ្លួនទៅលើសកម្មភាពរបស់ចិន។

ដោយឡែក យន្តហោះចិនចំនួន ៩គ្រឿង ដែលបានឆ្លងកាត់ខ្សែបន្ទាត់សមុទ្រតៃវ៉់ាន់ កាលពីថ្ងៃសុក្រកន្លងទៅ ត្រូវបានទីក្រុងប៉េកាំងអះអាងថាខ្លួនកំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ ខណៈក្រសួងការពារជាតិតៃវ៉ាន់ចាត់ទុកវាជាទង្វើដែលបានបង្កើតភាពតានតឹងដោយចេតនា និងថា វាកំពុងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពរបស់កោះតៃវ៉ាន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ ក្រុងសេអ៊ូល ៖ កូរ៉េខាងជើង ប្រហារជីវិតមនុស្ស ដោយសារមើលវីដេអូរបស់ កូរ៉េខាងត្បូង
ចុចអាន៖ ២ ខែទៀតទើប អ៊ុយក្រែន អាចប្រើរថក្រោះខ្លារខិន Leopard លើសមរភូមិប្រយុទ្ធបាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ