ព័ត៌មានអន្ដរជាតិ
កុមារក្នុងចំណោមមនុស្ស ៨នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់យោធាមីយ៉ាន់ម៉ា
យោងតាមក្រុមសិទ្ធិមនុស្ស ក្រុមឧទ្ទាមជនជាតិភាគតិច និងប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល ៨នាក់ រួមទាំងកុមារត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសលើភូមិមួយ នៅភាគពាយព្យ ប្រទេសមីយ៉ាន់ម៉ា។
យោងតាមអង្គការសិទ្ធិមនុស្ស Chin (CHRO) និងរណសិរ្សជាតិ Chin បានឱ្យដឹងថា ការវាយប្រហារតាមអាកាសបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ដោយគ្រាប់បែកចំនួន ៤គ្រាប់ បានទម្លាក់លើភូមិ Khuafo ដែលជាភូមិមានប្រជាជនរស់នៅប្រហែល ៦០គ្រួសារ ក្នុងរដ្ឋ Chin ជាប់ព្រំដែន ប្រទេសឥណ្ឌា។
របាយការណ៍បាននិយាយថា ក្នុងចំណោមជនរងគ្រោះទាំង ៨នាក់ មានកុមារអាយុ ៣ឆ្នាំម្នាក់ និងអាយុ ៩ឆ្នាំម្នាក់បានស្លាប់ក្នុងហេតុការណ៍វាយប្រហារ។
យ៉ាងណាមិញ សារព័ត៌មាន Myanmar Now, Irrawaddy និង BBC ភូមា បានរាយការណ៍ថា មានអ្នកស្លាប់ចំនួន ១០នាក់ពីឧបទ្ទវហេតុនេះ ក្នុងនោះមានស្ត្រី និងកុមារផងដែរ។
ដោយឡែកអ្នកនាំពាក្យរបស់រណសិរ្សជាតិចិន (CNF) បានប្រាប់រ៉យទ័រថា មនុស្ស ១០នាក់បានស្លាប់ និង ២០នាក់បានរងរបួស៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រសួងការពារជាតិថា យន្តហោះចម្បាំងចិន ១០គ្រឿង បានឆ្លងចូលច្រកសមុទ្រតៃវ៉ាន់
ចុចអាន៖ កម្រិតខ្យល់ពុលធ្ងន់ធ្ងរនៅ ឈៀងម៉ៃ បណ្តាលឲ្យមនុស្សជាង ១ម៉ឺននាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ
-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច