ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងចោទថា អ៊ុយក្រែនមានមហិច្ឆិតានុយក្លេអ៊ែរ
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់កូរ៉េខាងត្បូង បានរាយការណ៍ កាលពីថ្ងៃសៅរ៍ ទី១ ខែមេសា ថា លោកស្រី Kim Yo Jong ដែលជាប្អូនស្រីរបស់មេដឹកនាំ Kim Jong Un បានចោទប្រកាន់ប្រទេសអ៊ុយក្រែនថាបានអំពាវនាវឱ្យមានអាវុធនុយក្លេអ៊ែរ។

ការចោទប្រកាន់នេះ កើតឡើងបន្ទាប់ពីគេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែនបានដាក់ញ្ញត្តិមួយស្នើហត្ថលេខា សុំឱ្យអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរ ឬឱ្យប្រទេសនេះបំពាក់អាវុធដោយផ្ទាល់ជាមួយនឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
អ្នកស្រី Kim Yo Jong អះអាងថា ញត្តិតាមអ៊ីនធឺណិតនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានហត្ថលេខាមិនដល់ ១ពាន់នាក់ផងនោះ អាចជាផែនការនយោបាយដោយការិយាល័យប្រធានាធិបតី Volodymyr Zelenskiy ប៉ុន្តែអ្នកស្រីមិនបានផ្តល់ភស្តុតាងណាមួយចំពោះការអះអាងរបស់ខ្លួននោះទេ។

បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ប្រកាសកាលពីសប្តាហ៍មុនថា ទីក្រុងមូស្គូមានគម្រោងដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុស្ស ញត្តិសាធារណៈមួយត្រូវបានដាក់ទៅកាន់គេហទំព័ររបស់ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ដោយញ្ញត្តិនោះអំពាវនាវឱ្យអ៊ុយក្រែនធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែរ។
គិតត្រឹមរសៀលថ្ងៃសៅរ៍ ញត្តិទទួលបានហត្ថលេខាត្រឹមតែ ៦១១នាក់ប៉ុណ្ណោះ ដែលគោលដៅត្រូវទទួលបានហត្ថលេខាហោចណាស់ចំនួន ២៥,០០០នាក់ ដែលនេះជាការអំពាវនាវរបស់លោក Zelenskiy ។ មកដល់ថ្ងៃនេះ មន្ត្រីទីក្រុង កៀវ មិនបានធ្វើអត្ថាធិប្បាយលើញត្តិនោះនៅឡើយទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Reuters
ចុចអាន៖ កុមារក្នុងចំណោមមនុស្ស ៨នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់យោធាមីយ៉ាន់ម៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី