Connect with us

ព័ត៌មានអន្ដរជាតិ

តើអ្នកសរសេរប្លុកយោធារុស្ស៊ី ដែលស្លាប់ក្នុងការបំផ្ទុះនៅហាងកាហ្វេ គឺជានរណា? (មានវីដេអូ)

បានផុស

នៅ

អ្នកឆ្លើយឆ្លងព័ត៌មានសង្រ្គាមរុស្ស៊ីលោក Maksim Fomin ដែលគេស្គាល់ច្បាស់ក្រោមឈ្មោះ Vladlen Tatarsky ត្រូវបានសម្លាប់ ក្នុងការបំផ្ទុះនៅហាងកាហ្វេមួយកន្លែង កណ្តាលទីក្រុង St. Petersburg កាលពីរសៀលថ្ងៃអាទិត្យទី០២ខែមេសា។ យោងតាមមន្ត្រីរុស្សី, មនុស្ស៣០នាក់ផ្សេងទៀតបានរងរបួសក្នុងការបំផ្ទុះនៅហាង “Street Bar”។

(រូបថត៖ PBS)

លោក Tatarsky បានក្លាយជាអ្នកសរសេរប្លុកយោធាដ៏លេចធ្លោ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅប្រទេសអ៊ុយក្រែនក្នុងខែកុម្ភៈ។ គាត់មានអ្នកតាមដានជាង ៥៦០ ០០០នាក់នៅលើ Telegram។ ក្នុងបណ្តាញនេះ គាត់បានផ្តល់របាយការណ៍ប្រចាំថ្ងៃ និងការវិភាគស៊ីជម្រៅនៃការវិវត្តនៅលើសមរភូមិ។

គាត់កើតនៅថ្ងៃទី២៥ខែមេសាឆ្នាំ១៩៨២ក្នុងទីក្រុង Makeevka នៃតំបន់ Donetsk។ នៅឆ្នាំ១៩៩៩ គាត់បានដើរតាមគន្លងរបស់ឪពុក និងជីតា ហើយបានចាប់ផ្តើមធ្វើការនៅអណ្តូងរ៉ែមួយ។

លោក Vladlen Tatarsky (រូបថត៖ VKontakte)

ក្រោយមក គាត់បានចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ហើយយកប្រាក់កម្ចីធនាគារជាច្រើនដើម្បីពង្រីកមុខរបរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់គាត់បានក្ស័យធន ហើយនៅឆ្នាំ ២០១១ គាត់រួមជាមួយមិត្តភក្តិជាច្រើននាក់ បានសម្រេចចិត្តប្លន់ធនាគារ។ គាត់ត្រូវបានកាត់ទោស និងបញ្ជូនទៅពន្ធនាគារនៅ Gorlovka ក្នុងតំបន់ Donetsk របស់ប្រទេសអ៊ុយក្រែន។

ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្វើរដ្ឋប្រហារ Maidan ដែលគាំទ្រដោយលោកខាងលិចក្នុងប្រទេសអ៊ុយក្រែន ភ្លើងបានឆេះពន្ធនាគាររបស់គាត់។ Tatarsky បានរត់គេចខ្លួន ហើយចូលរួមជាមួយកងជីវពល Donetsk ដែលប្រឆាំងនឹងរដ្ឋប្រហារក្នុងទីក្រុងកៀវ។ គាត់ក៏បានបម្រើការនៅក្នុងសេវាចារកម្មសាធារណរដ្ឋប្រជាមានិត Lugansk (LPR) ផងដែរ។

(រូបថត៖ AP)

នៅឆ្នាំ២០២០ Tatarsky ត្រូវគេរាយការណ៍ថា បានផ្លាស់ទៅនៅទីក្រុងមូស្គូ ប៉ុន្តែបានវិលត្រលប់ទៅតំបន់ Donbass វិញ ភ្លាមៗបន្ទាប់ពីចាប់ផ្តើមយុទ្ធនាការយោធារុស្ស៊ី ហើយបានចូលរួមកងវរសេនាតូចមួយ ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរបស់ទីក្រុង​ កៀវ។

លោក Tatarsky បានសរសេរសៀវភៅចំនួន៣ក្បាល រួមទាំងប្រលោមលោកជីវប្រវត្តិ ដែលបោះពុម្ពនៅឆ្នាំ២០២១ផងដែរ៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មេទាហានស៊ីឈ្នួលរុស្ស៊ី ប្រកាសវាយយកបានទីក្រុង Bakhmut

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៦ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម