ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញគោលនយោបាយថ្មី បង្កើតសម្ព័ន្ធប្រឆាំងលោកខាងលិច និងពង្រឹងទំនាក់ទំនងជាមួយ ចិន
រុស្ស៊ីបានអនុម័តគោលនយោបាយការបរទេសថ្មីក្នុងមានគោលបំណងបង្កើតសម្ព័ន្ធប្រឆាំងលោកខាងលិច ហើយពង្រឹងទំនាក់ទំនងជាមួយចិន និងឥណ្ឌា ។

រដ្ឋាភិបាលរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានបញ្ចេញគោលនយោបាយការបរទេសរុស្ស៊ីថ្មីកាលពីថ្ងៃសុក្រ ហើយវាក៏ជាការកែប្រែលើកដំបូងមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០១៦ មក ។
នៅក្នុងឯកសារនោះ រុស្ស៊ីបានចោទប្រកាន់សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតថា បានចាប់ផ្តើម “សង្រ្គាមកូនកាត់” ដើម្បីឆ្លើយតបទៅនឹងវិធានការដែលរុស្ស៊ីបានអនុវត្តសម្រាប់ការពារផលប្រយោជន៍ជាតិដ៏សំខាន់របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ។
ទន្ទឹមនោះយុទ្ធសាស្ត្រថ្មីនេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន និងឥណ្ឌា ដើម្បីឲ្យសណ្តាប់ធ្នាប់អន្តរជាតិពហុប៉ូល អាចត្រូវបានកសាងឡើងផងដែរ ។

ស្របពេលជាមួយគ្នានេះ ក្រុមអ្នកវិភាគរបស់សហរដ្ឋមន្ត្រីបាននិយាយថា គោលនយោបាយថ្មីនេះទំនងជាដើម្បីគាំទ្រដល់ការប៉ុនប៉ងរបស់វិមានក្រឹមឡាំង ដើម្បីលើកកម្ពស់សម្ព័ន្ធភាពប្រឆាំងលោកខាងលិចដ៏មានសក្តានុពល ។
ដោយឡែក កាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមដោយមន្ត្រីជាន់ខ្ពស់ ប្រមុខការពារជាតិរុស្ស៊ី លោក Sergei Shoigu បានសន្យាថា ទីក្រុងមូស្គូនឹងពង្រីកការផលិតគ្រាប់រំសេវ និងសព្វាវុធ រួមទាំងអាវុធទំនើបៗផងដែរ ស្របពេលដែលលោកខាងលិចបាននឹងកំពុងផ្តល់ជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែនដូចគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ២ ខែទៀតទើប អ៊ុយក្រែន អាចប្រើរថក្រោះខ្លារខិន Leopard លើសមរភូមិ ប្រយុទ្ធបាន

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច