ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប ក្លាយជាអ្នកផ្គត់ផ្គង់ស្រាច្រើនបំផុតឲ្យ រុស្ស៊ី
តាមរយៈសមាគមអ្នកផលិតកសិកម្មអ៊ីតាលី Coldiretti បានដឹងថា ការនាំចេញស្រាពីប្រទេសអ៊ីតាលីទៅកាន់ ប្រទេសរុស្ស៊ីបានកើនឡើង ១៦ ភាគរយក្នុងឆ្នាំ ២០២២ ដែលកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងទំហំទឹកប្រាក់ ១៨៧ លានដុល្លារ ។

ក្នុងនោះស្រា Sparkling មានចំនួនច្រើនជាងពាក់កណ្តាលនៃការនាំចេញស្រាអ៊ីតាលីទៅកាន់រុស្ស៊ី ខណៈកាលពីឆ្នាំមុន ស្រា Prosecco លក់បានដល់ជាង ៥២ លានដុល្លារ ដោយកើនឡើង ៣០ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។
ចំពោះការលក់ស្រា Sparkling របស់អ៊ីតាលីសរុបមានចំនួនជាង ៩១ លានអឺរ៉ូ ដែលកើនឡើង ២៨ ភាគរយបើធៀបនឹងឆ្នាំមុន ។ ចំណែក ការនាំចេញស្រាស និងស្រាក្រហម បានឈានដល់ ៨១ លានអឺរ៉ូ ប៉ុន្តែវាជាកំណើនតិចតួចប៉ុណ្ណោះ ពោលត្រឹមតែ ៥ ភាគរយប៉ុណ្ណោះ បើធៀបនឹងឆ្នាំ ២០២១ ។

ដោយមិនពាក់ព័ន្ធជាមួយទណ្ឌកម្មរុស្ស៊ី, អ៊ីតាលី ក្លាយជាប្រទេសលេខ ១ ផ្គត់ផ្គង់ស្រាឲ្យរុស្ស៊ី បន្ទាប់ពីអេស្ប៉ាញ និងហ្សកហ្ស៊ី ។ កាលពីខែមីនាកន្លងទៅ សហភាពអឺរ៉ុប (EU) បានអនុញ្ញាតឲ្យមានការនាំចេញស្រាស្របច្បាប់ទៅកាន់ប្រទេសរុស្ស៊ី ប៉ុន្តែដរាបណាស្ថិតក្នុងតម្លៃមិនលើសពី ៣២៤ ដុល្លារក្នុងមួយដប ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី នឹងដាក់អាវុធនុយក្លេអ៊ែរនៅ បេឡារុស ជាប់មាត់ទ្វារព្រំដែនជាមួយ ណាតូ

-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?