Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកស្លាប់ដោយរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនលើស៨០នាក់

បានផុស

នៅ

ភ្លៀងមូសុងកាលពីថ្ងៃអាទិត្យទី១៧ខែមករា បានរារាំងដល់ប្រតិបត្តិការស្វែងរកអ្នកដែលបន្តកប់នៅក្រោមអគារ ដែលបាក់ដោយការរញ្ជួយដីដ៏ខ្លាំងលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី បន្ទាប់ពីគ្រោះរញ្ជួយដីបានសម្លាប់មនុស្សយ៉ាងតិច៨១នាក់និងបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ គ្មានផ្ទះសម្បែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តអេស្កាវ៉ាទ័រនិងដងស្ទូច ត្រូវបានដាក់ពង្រាយពាសពេញទីក្រុងមាត់សមុទ្រ Mamuju ដែលនៅទីនោះ អគារជាច្រើនត្រូវបានកម្ទេចរួមទាំងមន្ទីរពេទ្យនិងការិយាល័យអភិបាលខេត្តផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់ដែលបានស្លាប់ឬនៅរស់ក្រោមកម្ទេចកម្ទីថ្ម បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៦.២រ៉ិចទ័រកាលពីថ្ងៃសុក្រ។

កាលពីថ្ងៃអាទិត្យ ប៉ូលិសបានដាក់ពង្រាយអង្គភាពឆ្កែហិតក្លិន K-9 ដើម្បីជួយដល់ការស្វែងរកនៅឯមន្ទីរពេទ្យមួយដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

ការយកកម្ទេចកម្ទីចេញលឿនពេកដោយប្រើឧបករណ៍ធុនធ្ងន់ អាចសង្កត់និងសម្លាប់អ្នករស់រានមានជីវិតដែលកប់ក្រោមគំនរបាក់បែក។

ជនរងគ្រោះភាគច្រើនត្រូវបានគេរកឃើញនៅទីក្រុង Mamuju ប៉ុន្តែអ្នកខ្លះក៏ត្រូវបានគេរកឃើញនៅភាគខាងត្បូងនៃទីក្រុងដែលមានប្រជាជន ១១០,០០០នាក់ក្នុងខេត្ត West Sulawesi មួយនេះផងដែរ។

អាជ្ញាធរមិនបានផ្តល់តួលេខដែលអ្នកនៅរស់រានមានជីវិត ត្រូវបានជួយសង្គ្រោះឡើយ។

ហេតុការណ៍កាលពីថ្ងៃសុក្រ បានបង្កឲ្យមានការភិតភ័យក្នុងចំណោមប្រជាជននៅកោះដែលជាកន្លែងរងគ្រោះដោយការរញ្ជួយដីនិងរលកយក្សស៊ូណាមិឆ្នាំ២០១៨ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រញ្ជួយដីនៅឥណ្ឌូនេស៊ី៖ អ្នកស្លាប់កើនដល់៥៦នាក់ របួស៨២៦នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៦ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម