Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូ បង្ហាញព័ស្តុតាងថា ការស្លាប់របស់អ្នកសរសេរប្លុកយោធារុស្ស៊ី គឺជាករណីឃាតកម្ម

បានផុស

នៅ

អាជ្ញាធរនិយាយថា ការសម្លាប់អ្នកសរសេរប្លុកយោធារុស្ស៊ី Vladlen Tatarsky កំពុងត្រូវបានស៊ើបអង្កេតថាជា “ករណីឃាតកម្មកម្រិតខ្ពស់”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Tatarsky ដែលជាអ្នកគាំទ្រសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន បានស្លាប់ក្នុងការផ្ទុះនៅហាងកាហ្វេនៃទីក្រុង St Petersburg កាលពីល្ងាចថ្ងៃអាទិត្យទី០២ខែមេសា។

ស្របពេលជាមួយគ្នានោះ ក្រសួង​សុខាភិបាល​​និយាយ​ថា មនុស្សចំនួន ២៤នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដោយក្នុងនោះមាន៦នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។

គេទោះបីជាយ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹង​ច្បាស់​ថាតើ​នរណា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះទេ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី ដែលជាទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មកំពូលរបស់ប្រទេស បានបើកការស៊ើបអង្កេតលើអ្វីដែលខ្លួនពិពណ៌នាថាជា “ករណីឃាតកម្មកម្រិតខ្ពស់” ខណៈក្រុមជំនាញផ្នែកឧក្រិដ្ឋកម្ម ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​កើត​ហេតុ​។​

យោងតាមប្រភពផ្លូវការដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានបង្ហាញព័ស្តុតាងថា លោក Tatarsky ត្រូវបានគេប្រគល់កាដូរូបសំណាក ដែលមានគ្រាប់បែកលាក់នៅខាងក្នុងនោះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ BBC

ចុចអាន៖ តើអ្នកសរសេរប្លុកយោធារុស្ស៊ី ដែលស្លាប់ក្នុងការបំផ្ទុះនៅហាងកាហ្វេ គឺជានរណា?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម